ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនសិស្សសាលាជម្ពូវ័ន៣នាក់ពាក់ព័ន្ធករណីដេញកាប់គ្នា

ចែករំលែក៖

ភ្នំពេញ​៖​ សិស្សសាលា​ជម្ពូវ័នចំនួន៣នាក់ប្រដាប់ដោយកាំបិតនិងពូថៅបានដេញកាប់គ្នាយ៉ាងអនាធិបតេយ្យក្នុងសាលារៀន​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨ព្រឹក​ ថ្ងៃទី១​ ខែមិថុនា​ ឆ្នាំ២០២២​ នៅចំណុចក្នុងសាលារៀនបឋមសិក្សាជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

    តាមប្រភពព័ត៌មានបានឱ្យដឹងថា​ សិស្សសាលាទាំងពីរក្រុម​ ដោយម្ខាងជាសិស្សនៅវិទ្យាល័យហ៊ុន សែន ជម្ពូវ័ន និងម្ខាងទៀតជាសិស្សរៀននៅសាលាបឋមសិក្សាជម្ពូវ័ន។ មុនពេលកេីតហេតុគេបានឃេីញ​សិស្សសាលាទាំងពីរក្រុមប្រដាប់ដោយកាំបិតនិងពូថៅដេញកាប់គ្នាយ៉ាងអនាធិបតេយ្យបង្កការភ្ញាក់ផ្អេីលដល់សិស្សរត់ជាន់ជេីងគ្នា ហើយភ្លាមៗនោះត្រូវបានសមត្ថកិច្ចចុះធ្វើអន្តរាគមន៍ឃាត់ខ្លួនបានចំនួន៣នាក់ដកហូតកាំបិតចំនួន២ដេីមនិងពូថៅមួយដេីមយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ដេីម្បីសួរនាំ។ 

    នៅចំពោះមុខសមត្ថកិច្ចភាគីទាំងសងខាងបានសារភាពថា ពួកគេមានទំនាស់គ្នាព្រោះតែដណ្តេីមសង្សារគ្នា។ 

    ក្រោយសួរនាំរួច សមត្ថកិច្ចបានហៅអាណាព្យាបាលមកធ្វេីកិច្ចសន្យាបញ្ចប់សកម្មភាពទាំងនេះ រួចឱ្យធានាយកទៅអប់រំបន្តទៀត៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖