ព័ត៌មានទាន់ហេតុការណ៍៖

អេស្ប៉ាញនិងព័រទុយហ្គាល់ទទួលបានលទ្ធផល១ទល់១នៅ​ National League ដែលជាការស្មើជាលើកទី៥ជាប់គ្នា

ចែករំលែក៖

ខ្សែប្រយុទ្ធស្លាប Ricardo Horta បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ឲ្យជម្រើសជាតិ​ព័រទុយហ្គាល់​ក្នុង​រយៈ​ពេល​ជិត៨​ឆ្នាំនិងជួយឲ្យក្រុមនេះតាមស្មើ​ជាមួយ​នឹង​ក្រុមជម្រើសជាតិ​អេស្ប៉ាញ​ក្នុង​ការ​ប្រកួត​បើក​ឆាក Nations League ក្នុង​ទីក្រុង Sevilla កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ។

ខ្សែប្រយុទ្ធ​អេស្ប៉ាញ Alvaro Morata បាន​ស៊ុត​បាល់​បញ្ចូល​ទី​បើក​ឆាកនៅនាទីទី២៥ ដោយ​បញ្ចប់​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អដែល​មាន Gavi និង Pablo Sarabia ជាអ្នកសហការគ្នា។ ក្នុងតង់ទី២ Horta ដែលកំពុងលេងឲ្យក្រុម Braga បានរកគ្រាប់បាល់តាមស្មើវិញជាលើកដំបូងក្នុងវ័យជំទង់ក្នុងឆ្នាំ២០១៤បានចេញពីលេងជាកីឡាករបម្រុង ដែលការបញ្ជូនបាល់ពីខ្សែបម្រើប្រយុទ្ធ Joao Cancelo ។

លទ្ធផលនេះមានរយៈពេលជិត១០ឆ្នាំហើយចាប់តាំងពីការប្រកួតនេះជាមួយនឹងការជួបគ្នា៥លើកចុងក្រោយដែលស្មើទាំងអស់។ Jordi Alba ស្ទើរតែ​រកបានគ្រាប់បាល់ឈ្នះ​ការ​ប្រកួត​សម្រាប់​ក្រុម​អេស្ប៉ាញ​ទៅហើយនៅ​ពេល​ដែល​គាត់​បាន​តែត​បាល់​ពី​ចម្ងាយ​តែត្រូវបានសង្គ្រោះដោយអ្នកចាំទី។ កីឡាករ Carlos Soler របស់អេស្ប៉ាញ និងខ្សែប្រយុទ្ធព័រទុយហ្គាល់ Rafael Leao ក៏មានឱកាសស៊ុតបាល់បញ្ចូលទីផងដែរក្នុងតង់ទី១ ប៉ុន្តែនៅតែមិនអាចបំប៉ោងសំណាញ់ទីបាន ដោយសារតែការរារាំងពីខ្សែការពារក្រុមអេស្ប៉ាញ។

ក្រុមភ្ញៀវព័រទុយហ្គាល់ដែលបានឈ្នះការប្រកួតកាលពីឆ្នាំ២០១៩ដោយខ្សែប្រយុទ្ធ Cristiano Ronaldo នៅតង់ទីពីរ ប៉ុន្តែគាត់មិនបានចូលរួមក្នុងការតាមស្មើនៅពេលនេះទេ។ នេះ​ជា​លើក​ទី​២ ​ក្នុង​ការ​ប្រកួត​៩​លើក​ពី​ការ​ប្រកួត​ទាំង​អស់​ដែល​អេស្ប៉ាញ​មិន​បាន​ឈ្នះព័រទុយហ្គាល់។ មួយ​ទៀត​គឺ​ការ​បរាជ័យ​ចុង​ក្រោយ​នៃ Nations League កាល​ពី​ឆ្នាំ​មុន​ដោយ​បារាំង។

សម្រាប់ការ​ប្រកួតផ្សេង​ទៀត​ក្នុង​ពូល A2 គឺសាធារណរដ្ឋ​ឆេក​បាន​យក​ឈ្នះ​ស្វ៊ីស ២-១។ នៅក្នុងពូលផ្សេងទៀតដូចជាពូល B2 គឺអុីស្រាអែលឈ្នះអុីស្លង់២ទល់១, ពូល B4 ន័រវេសឈ្នះស៊ែប៊ី១ទល់០ ខណៈស៊ុយអែតឈ្នះស្លូវេនៀ២ទល់០។ ចំណែកការប្រកួតនៅថ្ងៃអាទិត្យគឺក្រុមសាធារណរដ្ឋឆេកធ្វើជាម្ចាស់ផ្ទះទទួលក្រុមអេស្ប៉ាញ និងក្រុមព័រទុយហ្គាល់ទទួលស្វាគមន៍ក្រុមភ្ញៀវស្វ៊ីស ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖