ខេត្តព្រៃវែង ៖ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងបិទបញ្ចប់នៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ បន្ទាប់ពីបានធ្វើយុទ្ធនាការឃោសនាអស់រយៈពេល១៤ថ្ងៃ ក្រោមបរិយាកាសល្អប្រសើរ និងគ្មានអំពើហិង្សា។
ក្នុងឱកាសអញ្ជើញចូលរួមដង្ហែបិទយុទ្ទនាការឃោសនានៅស្រុកពារាំង ខេត្តព្រៃវែង ឯកឧត្តម វង្ស ពិសេន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងសមាជិកបក្សទាំងអស់ ត្រៀមលក្ខណៈសម្បត្តិ ដូចជាអត្តសញ្ញាណបណ្ណ ឬឯកសារលិខិតបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ដើម្បីទៅបោះឆ្នោតនៅតាមការិយាល័យរបស់ខ្លួន និងបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានរូបទេវតាបាចផ្កាជាសញ្ញាសំគាល់ នាថ្ងៃអាទិត្យ ទី០៥ ឆ្នាំ២០២២ ឲ្យបានគ្រប់គ្នា។
សូមបងប្អូន សមាជិក សមាជិកា គណបក្ស និងបងប្អូនស្រឡាញ់សន្តិភាព និងការរីកចម្រើនទាំងអស់គ្នា គួរដឹងថាគណបក្សយើងឈ្នះឆ្នោត គឺប្រជាជនកម្ពុជាទូទាំងប្រទេសឈ្នះ! បោះឆ្នោះជូនគណបក្សយេីងគឺដេីម្បីខ្លួនយេីង! បោះឆ្នោតជូនគណបក្សយេីងគឺដេីម្បីការរីកចម្រេីនឃុំ សង្កាត់យេីងបន្ថែមទៀត! គណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជាគឺតែមួយ!
យើងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាព្រោះគណបក្សយើងបានកសាងប្រទេសជាតិអោយរីកចម្រើនពិតៗ ចំណែកជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសេីរឡេីងជាបន្តបន្ទាប់ នេះជាការពិតដែលយើងឃើញនឹងភ្នែកផ្ទាល់ទាំងអស់គ្នាហេីយ ៕
ដោយ ៖ សុខ ខេមរា