ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំប្រជុំការងារចាំបាច់មួយចំនួន ៖
១-លទ្ធផលលេីកិច្ចការពារក្នុងយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ រយៈពេល១៤ថ្ងៃ ទទួលបានបានជោគជ័យ មិនមាន បទល្មើស ឬ ភាពមិនប្រក្រតីណាមួយកេីតឡេីងឡេីយ ដោយធានាបាននូវ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនគ្រប់គណបក្សនយោបាយបានល្អប្រសេីរ
២-ការពង្រឹង និងត្រៀមអនុវត្ត លេីកិច្ចការ ការពារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២
៣-ផ្សព្វផ្សាយ និងត្រៀមអនុវត្តបទបញ្ជាលេខ០០៤/២២ បបជ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលបានសម្រេចចេញបទបញ្ជា ដល់កងកម្លាំងនគរបាល ដេីម្បីអនុវត្តនូវកាតព្វកិច្ចវេនប្រចាំថ្ងៃជា០៣វេនគួប គិតចាប់ពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ រហូតមានបទបញ្ជាជាថ្មី ទេីបអនុវត្ត៦វេន ដូចធម្មតាវិញ
៤-ផ្សព្វផ្សាយលិខិតលេខ០២ សណន របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ សេចក្ដីណែនាំ ស្ដីពី ការផ្អាកការលក់ដូរ និងពិសារគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺថ្ងៃទី៤ និងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២
៥-ផ្សព្វផ្សាយសេចក្ដីណែនាំលេខ ០៣ សណន របស់គណ:បញ្ជាការសន្តិសុខអចិន្រ្ដៃយ៍ និងគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ សេចក្ដីណែនាំ ស្ដីពី ការពង្រឹងសន្តិសុខ សុវត្ថិភាព សម្រាប់ព្រឹត្តការណ៍បោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ។
សមាសភាពចូលរួមមាន: លោក-លោកស្រី ស្នងការរង លោកអនុប្រធានផែការងារជំនាញលោក-លោកស្រីនាយការិយាល័យជំនាញ លោកអធិការនគរបាល លោកអធិការរងទទួលផែនការងារសន្តិសុខ និងអន្តរាគមន៍ ស្រុក-ក្រុងទាំង១០ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ទាំង១០៩ សរុបអ្នកចូលរួមមានចំនួន ១៩៤នាក់ ៕
ដោយ៖ អ្នកប្រមាញ់