ភ្នំពេញ៖ ភោជនីយដ្ឋានគ្រឿងសមុទ្រ អ៊ូហ៊ូសឺហាយ ត្រូវបានភ្លើងឆេះបំផ្លាញសម្ភារមួយចំនួនកាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្លូវសបិត ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនីធ្វើឲ្យខូចខាតសម្ភារម៉ាស៊ីនត្រជាក់ចំនួន១គ្រឿងមានទទឹង ០,៥០ម៉ែត្រ x ២ម៉ែត្រ និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ចំណែកឯទីតាំងខាងលើជាប្រភេទសំណង់ថ្មបេតុង ដែលមានទំហំ (១២ម៉ែត្រ x ១៨ម៉ែត្រ)។
កម្លាំងសមត្ថកិច្ចជំនាញបានបន្តថា ករណីអគ្គិភ័យខាងលើនេះត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើអន្តរាគមន៍បាញ់ឲ្យរលត់នៅវេលាម៉ោង៧និង០០នាទីព្រឹកថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តការិយាល័យពន្លត់អគ្គិភ័យរាជធានីភ្នំពេញ ចំនួន៣គ្រឿង ពុំបានប្រើប្រាស់ទឹក និងរថយន្តជំនួយមកពីក្រុមហ៊ុន OCIC កោះពេជ្រចំនួន ៣គ្រឿង ពុំបានប្រើប្រាស់ទឹក ៕
ដោយ៖អារុណរះ