កីឡាករ Mohamed Salah បានច្រានចោលសំណើរបស់ក្លិប Liverpool ក្នុងការស្កែនមុនការប្រកួតលើរបួសដែលមិនបានបង្ហាញមុនពេលខ្សែប្រយុទ្ធបានលេង៩០នាទីសម្រាប់ប្រទេសរបស់គាត់កាលពីថ្ងៃអាទិត្យ។ ប្រធានក្រុមវ័យ២៩ឆ្នាំរូបនេះបានឈ្នះក្រុមហ្គីណេ ១-០ ក្នុងទីក្រុង Cairo ខណៈដែលអេហ្ស៊ីបបានចាប់ផ្តើមយុទ្ធនាការជម្រុះរបស់ពួកគេសម្រាប់ការប្រកួត Africa Cup of Nations ឆ្នាំក្រោយ។
អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអេហ្ស៊ីបលោក Ehab Galal បាននិយាយថា “Salah បានរងរបួស ប៉ុន្តែបានលេងបន្តទៀត។ ការថតកាំរស្មី X របស់ Salah នឹងធ្វើឡើងបន្ទាប់ពីការប្រកួត”។
អេហ្ស៊ីបគ្រោងនឹងប្រកួតជាក្រុម Africa Cup of Nations ទល់នឹងអេត្យូពី នៅរដ្ឋធានី Lilongwe របស់ប្រទេសម៉ាឡាវី នៅថ្ងៃទី៩ ខែមិថុនាខាងមុខ និងប្រកួតមិត្តភាពជាមួយកូរ៉េខាងត្បូងនៅថ្ងៃអង្គារបន្ទាប់។
ក្នុងអំឡុងពេលពាក់កណ្តាលតង់ទីមួយនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Cup របស់ Liverpool លើក្រុម Chelsea កាលពីខែមុន Salah ត្រូវបានប្តូរចេញដោយបញ្ហាក្រលៀនបន្ទាប់ពីលេងបានត្រឹមតែ៣៣នាទីប៉ុណ្ណោះ។ របួសក៏បានធ្វើឲ្យគាត់ត្រូវអវត្តមានពីការទទួលជ័យជម្នះក្រៅដី Premier League របស់ហង្សក្រហមនៅ Southampton ៣ថ្ងៃក្រោយមក។
អនាគតរបស់ Salah នៅតែមិនច្បាស់លាស់ ខណៈដែលគាត់មិនទាន់បានចុះកុងត្រាថ្មីជាមួយក្លិបនៅឡើយ បើទោះបីជាកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៣ ក៏ដោយ។
ម្ចាស់ស្បែកជើងមាសឆ្នាំ២០២១-២០២២រូបនេះបាននិយាយមុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ក្នុងខែឧសភាថា គាត់នឹងនៅ Anfield នៅរដូវកាលក្រោយ “ប្រាកដណាស់” ប៉ុន្តែនឹងមិនទាន់ត្រូវបានក្លិបណាមួយអូសទាញលើស្ថានភាពបច្ចុប្បន្នច្បាស់លាស់របស់គាត់ទេ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)