ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនម្ចាស់ហាងបញ្ចាំម្នាក់និងក្រុមចោរឆក់មួយសំបុក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ម្ចាស់ហាងទទួលបញ្ចាំម្នាក់និងក្រុមជនសង្ស័យសកម្មឆក់ទូរស័ព្ទដៃ៩នាក់ត្រូវកម្លាំងនគរបាលក្រុងប៉ោយប៉ែតបញ្ជូនចាត់ការតាមផ្លូវច្បាប់នៅរសៀលថ្ងៃទី៧ខែមិថុនាឆ្នាំ២០២២នេះ។

 លោកអធិការក្រុងប៉ោយប៉ែត សៅ សារឿន មានប្រសាសន៍ថាៈកាលពីវេលា១០និង៣០នាទីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២  កម្លាំងជំនាញផែនព្រហ្មទណ្ឌ បានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ ហូ បាងថាញ់ (HO BANG THANH) ភេទស្រី អាយុ៣២ ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅបុរីដួងច័ន្ទ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត  បានប្តឹងរាយការណ៍ថាៈ កាលពីយប់ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២៤និង៤០ នាទី ឈានចូល ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២២ រូបគាត់ (ហូបាងថាញ់) បានជួលម៉ូតូផាសអាប់ជិះចេញពីបុរីដួងច័ន្ទ ទៅខារ៉ាអូខេអេហ្វផា្លស ហើយដកទូរស័ព្ទកាន់ចុចនឹងដៃ ម៉ាក  IPhone12pro Max ពណ៌ទឹកសមុទ្រ ។ ពេលកំពុងតែធ្វើដំណើរតាមផ្លូវ ក៏ស្រាប់តែមានចោរចំនួន០២ នាក់ ភេទប្រុស ជិះម៉ូតូ០១គ្រឿង មកពីក្រោយ ហើយឆក់ កន្ត្រាក់យកទូរស័ព្ទចេញពីដៃ បណ្តាលឱ្យឈ្មោះ ហូបាងថាញ់ ធ្លាក់ពីលើផាសអាប់ រងរបួសបែកមុខ(ដេរជាច្រើនថ្នេរ) ។ បន្ទាប់ពីបានទទួលព័ត៌មានភ្លាមកម្លាំងជំនាញបានចុះ ស្រាវជ្រាវ ឈានដល់ការនាំខ្លួនឈ្មោះ សឿន ពិសី ភេទប្រុស អាយុ ២៦ ឆ្នាំ ស្នាក់នៅភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកទទួលទិញទូរស័ព្ទ ដែលជនល្មើសឆក់បាន ហើយបានដកហូតទូរស័ព្ទបាន២គ្រឿងរបស់ជនរងគ្រោះដើម្បីប្រគល់ជូនម្ចាស់វិញ ។

      ក្រោយពីបានស្រាវជ្រាវកំលាំងជំនាញបានឃាត់ខ្លួនជនសង្ស័យនិងបក្សពួកចំនួន០៦នាក់ស្រីម្នាក់ប្រពន្ធជនដៃដល់ថោង ហាំង ហៅហាក់ឈ្មោះដូចខាងក្រោម

      ១/ឈ្មោះ ថោង ហាំងហៅហាក់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ(ជនដៃដល់) ។

២/ឈ្មោះ ហុង ចាន់ឌី ភេទប្រុស អាយុ១៦ឆ្នាំមុខរបរកម្មករ (អ្នកបិតគូទ)ពេលឆក់បាន ។

     ៣/ឈ្មោះ ស៊ុន លាភ ភេទប្រុស អាយុ១៦ឆ្នាំមុខរបរកម្មករ បក្សពួក ។

      ៤/ឈ្មោះ អូន សាវ័នភេទប្រុស អាយុ១៦ឆ្នាំមុខរបរកម្មករ បក្សពួក ។

       ៥/ឈ្មោះ សែត សុខជា ភេទប្រុស អាយុ១៥ឆ្នាំមុខរបរកម្មករ បក្សពួក ។

       ៦/ឈ្មោះ យឿម ណារី ភេទស្រី អាយុ១៧ឆ្នាំ ប្រពន្ធជនដៃដល់ជាបក្សពួកនិងសមគំនិត ។

 ៧/ឈ្មោះ សឿន ពិសី ហៅសី ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរមុខរបរទទួលបញ្ចាំទទួលទិញនិងជួសជុលទូរស័ព្ទ ។

       ក្រោយបានសាកសួរកំលាំងជំនាញឈានដល់ឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត

       ១/ឈ្មោះ ផឹង អូនរាជ ភេទប្រុសអាយុ១៧ឆ្នាំមុខរបរគ្មាន អ្នកបើកម៉ូតូធ្វើសកម្មភាពឆក់ ។

       ២/ឈ្មោះ សែត គឹមហេងហៅប្រេម ភេទប្រុស អាយុ១៦ឆ្នាំមុខរបរគ្មានអ្នកបើកម៉ូតូធ្វើសកម្មភាពឆក់ ។

      ក្នុងនោះបានដកហូតម៉ូតូជិះធ្វើសកម្មភាពចំនួន៤គ្រឿងក្នុងនោះc125ពណ៌ខ្មៅ២គ្រឿង អឹមស្លះ១គ្រឿងនិងMSXមួយគ្រឿង ។ កាំបិតចំនួន៥ដើម សាម៉ូរ៉ៃ៣ដើមនិងកាំបិតខ្វែវ២ដើម ។

     ជំនាញ ស្នើរសុំឃាត់ខ្លួនជនទាំង៩នាក់ខាងលើដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ។ ជំនាញស្នើរសុំប្រគល់ទូរស័ព្ទជូនម្ចាស់ដើមវិញ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖