ភ្នំពេញ ៖ លោក គីម រិទ្ធី ប្រធានផ្នែកទំនាក់ទំនងនិងសហប្រតិបត្តិការជាតិ-អន្តរជាតិនៃយុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំបើកវគ្គសិក្ខាសាលាស្តីពីការផ្លាស់ប្តូរបទពិសោធន៍ក្នុងការដឹកនាំ ដែលរៀបចំដោយយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន។
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ លោក គីម រិទ្ធី សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស សមាជិកអចិន្រ្តៃយ៍នៃយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកទំនាក់ទំនងនិងសហប្រតិបត្តិការជាតិ-អន្តរជាតិនៃយុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំបើកវគ្គសិក្ខាសាលាស្តីពីការផ្លាស់ប្តូរបទពិសោធន៍ក្នុងការដឹកនាំ ដែលរៀបចំដោយយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ដែលសិក្ខាសាលានេះមានការចូលរួមពីសមាជិក និងក្រុមជំនួយការនៃលេខាធិការដ្ឋាន និងផ្នែកទាំង១៥ នៃយុវជនគណបក្សថ្នាក់កណ្តាល សរុប៣២រូប ចំណែកភាគីចិនដឹកនាំដោយ ឯកឧត្តម គូ យីចូវ (GUO YEZHOU) អនុរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ៕
ដោយ ៖ សិលា