ខេត្តកំពង់ស្ពឺ ៖ យ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងខណៈដែលគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងពីរកន្លែងផ្សេងគ្នានៅយប់ថ្ងៃទី៨ខែមិថុនាឆ្នាំ២០២២។
នគរបាលក្រុងច្បារមនបានឲ្យដឹងថាករណីទីមួយនៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៥១-៥២ត្រង់ចំណុចភូមិញរ សង្កាត់កណ្តាលដុំ ក្រុងច្បារមន រវាងរថយន្តមួយគ្រឿងម៉ាក ដេវូ ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ ៣.F.៨៩៨២ សណ្តោងកន្ទុយរុឺម៉កដឹកសុីទែនប្រេងពាក់ស្លាកលេខ.៤.A៩៧២៨។
អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានចុះរត់គេចខ្លួនក្រោយកើតហេតុបើកបរពីទិសខាងលិចទៅទិសខាងកើតមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយម៉ូតូគ្រឿងម៉ាកហុងដាសេ៧០គុបជ្រុងពណ៌ទឹកប៊ិចគ្មានស្លាកលេខបើកបរពីទិសខាងកើតទៅទិសខាងលិចបុកកិនជនរងគ្រោះភេទប្រុសអាយុជាង៣៤ឆ្នាំមិនស្គាល់អត្តសញ្ញាណបានស្លាប់ភ្លាមៗនៅនឹងកន្លែង។
ប្រភពបានបន្តទៀតថាករណីគ្រោះថ្នាក់ទីពីរកើតឡើងនៅតាមណ្តោយផ្លូវជាតិលេខ៤៤ចន្លោះគីឡូម៉ែត្រលខ១-២ត្រង់ចំណុចភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន មានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុងពណ៌លឿងពាក់ស្លាកលេខកំពង់ស្ពឺ២A. ៣៨៤៤អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានចុះរត់គេចខ្លួនក្រោយកើតហេតុបើកបរពីទិសខាងត្បូងទៅទិសខាងជើងមកដល់ចំណុចកើតហេតុខាងលើ។
បានបុកម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ស៊េរី២០០៨ពណ៌ខ្មៅគ្មានស្លាកលេខអ្នកបើកបរមិនស្គាល់អត្តសញ្ញាណភេទប្រុសអាយុជាង៣០ឆ្នាំបានស្លាប់ភ្លាមៗនៅនឹងកន្លែងបើកបរពីទិសខាងជើងទៅទិសខាងត្បូង។
សពជនរងគ្រោះទាំងពីរនាក់តម្កល់នៅក្នុងមន្ទីពេទ្យបង្អែករង់ចាំស្រាវជ្រាវរកសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី។
វត្ថុតាងរថយន្តពីរគ្រឿងនិងម៉ូតូពីរគ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឺរង់ចាំដោះស្រោយនៅពេលក្រោយ៕
ដោយ៖ចន្ទ លីហ្សា