ខេត្តបាត់ដំបង ៖ បុរសជនជាតិឥណ្ឌាម្នាក់ករណីរំលោភលេីទំនុកចិត្ត ត្រូវបានកម្លាំងនគរបាលស្រុកកំរៀងអនុវត្តដីកាបង្គាប់ឱ្យ ឃាត់ខ្លួន កាលពីវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី០៨ ខែមិថុនា ម្សិលមិញនេះ។ នេះបេីតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍្តទី០៩ ខែមិថុនា ឆ្នាំ២០២២។
របាយការណ៍ដដែល បានបន្តថា លោកវរសេនីយ៍ទោ វេគឹមចត់ អធិការនគរបាលស្រុកកំរៀង បានដឹកនាំកម្លាំងផ្នែកជំនាញ អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន ឃុំខ្លួនលេខ២១៣/២២ចុះថ្ងៃទី១៦ខែឧសភាឆ្នាំ២០២២ របស់លោកអាត ចន័្ទដារាចៅក្រមស៊េីបសួរសាលាដំបូងខេត្តកណ្តាល ដោយបង្គាប់ឱ្យចាប់ខ្លួនឈ្មោះសាហានី គុនទូ(SAHANT KUNTU)ភេទប្រុស អាយុ២៣ ឆ្នាំជនជាតិឥណ្ឌា ស្នាក់នៅបណ្តោះអាសន្នភូមិអូរដាលើ ឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបង ត្រូវបានចោទប្រកាន់ពីបទ រំលោភលើទំនុកចិត្តប្រព្រឹត្តិនៅខេត្តកណ្តាល កាលពីឆ្នាំ២០២១។
បច្ចុប្បន្នបុរសជាជនជាតិឥណ្ឌារូបនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៩ខែមិថុនានេះ ត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី៕
ដោយ៖អារុណរះ