ភ្នំពេញ ៖ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតម្លើងឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយពីរ) និងឧត្តមសេនីយ៍ត្រី (ផ្កាយមួយ) ជូននាយទាហានចំនួន២៥រូប ។
ព្រះមហាក្សត្រត្រាស់បង្គាប់:
មាត្រា១ តម្លើងឋានន្តរស័ក្តិ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងដល់ថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ។
ក-ឋានន្តរស័ក្ដិ ឧត្តមសេនីយ៍ទោ ១រូមប,
ខ-ឋានន្តរស័ក្ដិ ឧត្តមសេនីយ៍ត្រី ២៣ រូប
មាត្រា២: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕
ដោយ៖ សិលា