Liverpool បានច្រានចោលកិច្ចព្រមព្រៀងដែលមានតម្លៃ៣០លានផោនសម្រាប់ខ្សែប្រយុទ្ធសេណេហ្គាល់ Sadio Mane ពីក្លិបយក្សអាល្លឺម៉ង់Bayern Munich។ ក្រុមហង្សក្រហមត្រូវបានទុកឱ្យមានការរំជើបរំជួលបន្ទាប់ពីក្លិបអាល្លឺម៉ង់មួយនេះបានត្រឡប់មកវិញជាមួយនឹងការផ្តល់ជូនបន្ទាប់ពីការដេញថ្លៃដំបូងដែលត្រូវបានគេរាយការណ៍ថា មានតម្លៃរហូតដល់២៥លានផោនត្រូវបានបដិសេធ។
Liverpool ត្រូវបានគេយល់ថា ចង់បានប្រហែល៥០លានអឺរ៉ូ (៤២.៨លានផោន) សម្រាប់ Mane ដែលមានអាយុ៣០ ឆ្នាំដោយពិចារណាលើតម្លៃស្រដៀងគ្នាកីឡាកររបស់ Bayern Munich គឺ Robert Lewandowski វ័យ៣៣ឆ្នាំដែរ។ Mane និង Lewandowski អ្នកទាំង២នៅសល់រយៈពេលមួយឆ្នាំទៀតលើកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ពួកគេ។
កីឡាករជម្រើសជាតិប៉ូឡូញ Lewandowski ចង់ផ្លាស់ទៅ Barcelona នៅរដូវក្តៅនេះ បន្ទាប់ពីមួយទសវត្សរ៍ជាមួយ Bayern Munich។ ចំណែកMane មានភាពកក់ក្ដៅច្រើនអំពីអនាគតរបស់គេ ខណៈដែលខ្សែប្រយុទ្ធរូបនេះបាននិយាយលេងកាលពីចុងសប្តាហ៍ថា គាត់នឹងត្រូវបានដឹកនាំដោយមតិសាធារណៈនៅក្នុងប្រទេសកំណើតរបស់គាត់ ដោយបង្ហាញថាប្រជាជនសេណេហ្គាល់ភាគច្រើនចង់ឱ្យគាត់ចាកចេញពីកីឡដ្ឋាន Anfield ប៉ុន្តែកន្លងមកខ្សែប្រយុទ្ធរូបនេះបានបង្ហើបថា គាត់នឹងបន្តនៅ Liverpool ដោយសន្យាថានឹងផ្តល់ចម្លើយ “ពិសេស” អំពីអនាគតរបស់គាត់។
Mane បានស៊ុតបញ្ចូលទីបាន១២០គ្រាប់សម្រាប់ Liverpool ចាប់តាំងពីការមកដល់ពី Southampton ក្នុងតម្លៃ៣៦លានផោនក្នុងខែមិថុនា ឆ្នាំ២០១៦ដោយបានជួយក្លិបឱ្យទទួលបានជោគជ័យក្នុងក្របខ័ណ្ឌ Champions League ក្នុងឆ្នាំ២០១៩ និង Premier League ក្នុងឆ្នាំ២០២០។គាត់បានចុះកិច្ចសន្យាបន្តជាមួយក្លិបនៅឆ្នាំ២០១៨ដែលផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលក្រោយ។
Liverpool ក៏ប្រឈមនឹងការច្របូកច្របល់ជុំវិញអនាគតរបស់តារាឆ្នើមអេហ្ស៊ីប Mohamed Salah ដែលនឹងក្លាយជាកីឡាករមិនមានតម្លៃផ្ទេរនៅរដូវក្តៅឆ្នាំ២០២៣។ Salah បាននិយាយថា គាត់មានបំណងបន្តនៅ Liverpool នៅរដូវកាលក្រោយ ប៉ុន្តែ Barcelona មានពាក្យចចាមអារ៉ាមថា ចង់ចុះហត្ថលេខាលើគាត់នៅចុងបញ្ចប់នៃយុទ្ធនាការខាងមុខនេះ។
ជាមួយគ្នានេះកាលពីថ្ងៃពុធក្រុម Liverpool ត្រូវបានគេភ្ជាប់ជាមួយនឹងការដេញថ្លៃសម្រាប់ខ្សែប្រយុទ្ធជម្រើសជាតិអ៊ុយរ៉ាហ្គាយអាយុ២២ឆ្នាំ និងខ្សែប្រយុទ្ធ Darwin Nunez របស់ Benfica ផងដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)