ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានចេញសេចក្ដី​ជជូនដំណឹង ស្ដីពី​ការអុជកាំជ្រួច​អបអរសាទរ​ព្រះ​រាជពិធី​បុណ្យ​ចម្រើន​ព្រះជន្មសម្ដេច​ព្រះ​មហាក្សត្រី​ នរោត្ដម​ មុនិនាថ​ សីហនុ

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានចេញសេចក្ដី​ជូនដំណឹង​ ស្ដីពី​ការអុជកាំជ្រួច​អបអរសាទរ​ព្រះ​រាជពិធី​បុណ្យ​ចម្រើន​ព្រះជន្មសម្ដេច​ព្រះ​មហាក្សត្រី​ នរោត្ដម​ មុនិនាថ​ សីហនុ​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​ក្នុង​សេរី​ភាព​ សេចក្ដី​ថ្លៃថ្នូរ​ និង​សុភមង្គល​ ក្នុង​គម្រប់​ព្រះ​ជន្ម​ ៨៦​ យាង​ចូល​ ៨៧​ ពព្រះវស្សា។

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មានកិត្តិយសសូមទូលថ្វាយ និងសូមជម្រាបជូន សម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងសាធារណជន ក្នុងរាជធានី ភ្នំពេញ សូមព្រះមេត្តា និងមេត្តាជ្រាបថា ក្នុងឱកាសរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយ សម្តេចព្រះ មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងគម្រប់ព្រះជន្ម ៨៦ យាងចូល ៨៧ ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅ នៅពេលខាងមុខនេះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងមានការចាត់តាំងអុជកាំជ្រួចនាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៩:០០នាទីយប់ នៅទន្លេចតុមុខ មុខព្រះបរមរាជវាំង។

អាស្រ័យហេតុនេះ សូមសម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងសាធារណជនក្នុងរាជធានីភ្នំពេញ ព្រះមេត្តា និងមេត្តាជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖