ព័ត៌មានទាន់ហេតុការណ៍៖

បែកធ្លាយរឿងបេក្ខភាពកញ្ញាឯកចក្រវាឡកម្ពុជាឆ្នាំ២០២២ពាក់ស្លាកលេខ៧ត្រូវប្តីទម្លាយរឿងផិតក្បត់និងរត់ចោលកូនតូចទៀត

ចែករំលែក៖

ភ្នំពេញ៖ ផ្ទុះករណីរឿងអសោចិ៍ថ្មីមួយក្នុងកម្មវិធីប្រកួតកញ្ញាឯកចក្រវាឡកម្ពុជា ឆ្នាំ២០២២ គឺលេចធ្លាយវីដេអូជាច្រើនបន្តបន្ទាប់អំពីបុរសម្នាក់ដែលបានអះអាងថាខ្លួនគឺជាប្តី ហើយបានមករករឿងនារីម្នាក់ជាបេក្ខភាពកញ្ញាឯកចក្រវាឡកម្ពុជាឆ្នាំ២០២២ពាក់ស្លាកលេខ ៧ នៅខាងមុខឆាកប្រកួតកាលពីពេលកន្លងទៅ។ បុរសនោះថែមទាំងបានទម្លាយផងដែរថា នាងមានប្រុសថ្មីចុះចោលលោកជាប្តី និងកូនតូចថែមទៀតផង។ 

   បុរសខាងលើបានទម្លាយចំៗឥតទុកមុខឲ្យបេក្ខភាពឈ្មោះចរិយាខាងលើ ហើយមុននេះបុរសខាងលើក៏បានទាំងប្រកាសរកមុខបុរសដែលកំពុងទាក់ទងប្រពន្ធរបស់ខ្លួន ហើយខ្លួននឹងផ្តល់ប្រាក់លើកទឹកចិត្តរហូតដល់២ពាន់ដុល្លារអាមេរិកថែមទៀតផង។ នៅមានវីដេអូនិងសារជាច្រើនទៀតដែលបុរសខាងលើបានបញ្ចេញលើបណ្តាញសង្គម ប៉ុន្តែករណីនេះគេនៅមិនទាន់បានដឹងនៅឡើយទេថា តើរឿងនេះវាជារៀងពិតឬយ៉ាងណានោះទេ ដោយគេនៅរង់ចាំមើលប្រតិកម្មពីបេក្ខភាពរូបនេះជុំវិញការចោទប្រកាន់ពីសំណាក់បុរសខាងលើនេះសិន។ មានមតិចម្រុះជុំវិញការទម្លាយចេញសារដ៏រសើបខាងលើ ដោយអ្នកខ្លះលើកឡើងថា ការបញ្ចេញដំណឹងនេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់កម្មវិធីប្រកួតខណៈដែលអ្នកខ្លះលើកឡើងថា គួរទុកឱ្យការប្រកួតរបស់គាត់ចប់សព្វគ្រប់សិនសឹមស្វែងរកដំណោះស្រាយជាក្រោយដើម្បីកុំឱ្យប៉ះពាល់ដល់ការប្រកួត ហើយអ្នកខ្លះលើកឡើងជាសំណួរដោយហួសចិត្តដែរថា មានប្តីនិងកូនហើយម៉េចបានមកប្រកួតកម្មវិថីកញ្ញាឯកយ៉ាងម៉េចបាន? 

    ទោះជាយ៉ាងណាគេនៅមិនទាន់ឃើញមានប្រតិកម្មណាមួយពីសំណាក់បេក្ខភាពពាក់ស្លាកលេខ៧ ឈ្មោះចរិយា ឬអ្នកផលិតកម្មវិធីប្រកួតខាងលើនេះនៅឡើយទេជុំវិញរឿងរ៉ាវខាងលើ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖