ភ្នំពេញ ៖ គោលបំណងសំខាន់ដែលលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក្នុងការសរសេររៀបរៀងសៀវភៅដែលមានចំណងជើងថា៖ “ធ្វើដំណើរជាង ២៥,០០០ គីឡូម៉ែត្រ “បេសកកម្មមិនអាចទៅរួច បានក្លាយជាបេសកកម្មសម្រេចបានជោគជ័យក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្រ្តី”។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានសំណេរថា, រាជធានីភ្នំពេញ-ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២៖ គោលបំណងសំខាន់របស់ខ្ញុំក្នុងការសសេរ រៀបរៀងចេញជាសៀវភៅ ធ្វើដំណើរជាង ២៥,០០០ គីឡូម៉ែត បេសកកម្មមិនអាចទៅរួច បានក្លាយជា បេសកកម្មសម្រេចបានដោយជោគជ័យក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រីៗឡើងគឺដើម្បីបង្ហាញពីកាយ វិការទឹកចិត្តសប្បុរសធម៌ដ៏មហិមា និងការគិតគូរពីសុខទុក្ខ សុខភាពនិងសុខុមាលភាពប្រជាជនកម្ពុជា ទូទៅ ព្រមទាំងការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅប្រកបដោយការកោតសរសើរដ៏ស្មោះ ចំពោះគំរូល្អ របស់លោកយាយ លោកតាដែលមានវ័យ១០០ឆ្នាំឡើង និងប្រជាជនកម្ពុជាទូទៅ ដែលបានស្ម័គ្រចិត្ត ចាក់វ៉ាក់សាំងកូវីដ-១៩ អនុលោមតាមយុទ្ធសាស្ត្រ “ផ្ការីក” ស្រោចស្រពវ៉ាក់សាំងកូវីដ-១៩ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមចំណែកទប់ស្កាត់នូវមហន្តរាយសុខភាពសាធារណ: សង្គ្រោះអាយុជីវិតមនុស្សបានទាន់ពេលវេលា។ ម្យ៉ាងវិញទៀត សៀវភៅនេះ ក៏មានគោលបំណងបង្ហាញពីបេសកកម្មជាប្រវត្តិសាស្ត្រដែលមិនធ្លាប់មាន នៅក្នុងប្រទេសកម្ពុជា ក្រោមគំនិតផ្តួចផ្តើម ចង្អុលបង្ហាញ និងប្រគល់ភារកិច្ចដ៏វិសេសវិសាលនេះពី សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងដំណើរបំពេញបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លាក្នុងនាម សម្ដេច តេជោនាយករដ្ឋមន្ត្រី ដែលតាមរយ:បេសកកម្មក្នុងដំណើរជាង ២៥០០០គីឡូម៉ែត្រនៅទូទាំង ប្រទេសកម្ពុជានេះ ក៏បានបង្ហាញថា កម្ពុជាក៏មានលោកយាយ-លោកតាដែលមានអាយុវែងលើសពី១០០ ឆ្នាំ ច្រើនផងដែរ។ សៀវភៅដែលបានចងក្រងនូវសកម្មភាពធ្វើដំណើរ មនុស្សធម៌ក្នុងនាម សម្ដេចតេជោនាយករដ្ឋមន្តី នេះមានគោលបំណងដ៏ធំមួយទៀត គឺរក្សាទុកជា ឯកសារសម្រាប់ការសិក្សាស្រាវជ្រាវនៃអ្នកជំនាន់ក្រោយ ស្វែងយល់ដឹងពីកិច្ចការសង្គមដ៏សំខាន់មួយនេះ ក្រោមបញ្ញាដ៏ អស្ចារ្យ និងវិសេសវិសាលបំផុតរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលមិនមានប្រទេសណាមួយនៅ លើសាកលលោកយើងនេះ មានធ្វើសកម្មភាពមនុស្សធម៌បែបនេះឡើយនៅក្នុងអំឡុងពេលដែលស្ថាន ភាពរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងតែមានសភាពខ្លាំងក្លា ហើយសកម្មមនុស្សធម៌ដ៏អស្ចារ្យបែបនេះនៅ កម្ពុជា ត្រូវបានដាក់ចេញឱ្យអនុវត្តនាពេលនោះផងដែរ។
ខ្ញុំសូមប្រណមហត្ថាទាំងទ្វេ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជាមួយនឹងការ ដឹងគុណមិនអាចបំភ្លេចបាននូវទឹកចិត្តមេត្តា ករុណាទិគុណដ៏ល្អប្រពៃបំផុតរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ និងផ្ដល់ទាំងថវិកាសម្រាប់ការបោះពុម្ភសៀវភៅនេះ ជាលើកដំបូងចំនួន ៣០០០ក្បាល សម្រាប់ចែកផ្សព្វផ្សាយដោយមិនមានការលក់ដូរអ្វីទាំងអស់ (free of charge) ជូនដល់ក្រសួង-ស្ថាប័ន សាកលវិទ្យាល័យនិងបណ្ណាល័យនានា រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរសុខាភិបាលរាជធានី-ខេត្ត អង្គការជាតិនិងអន្តរជាតិ ស្ថានទូតនានា ស្ថាប័នសារព័ត៌មានមួយ ចំនួន និងបុគ្គលដែលពាក់ព័ន្ធផងដែរ ។ សៀវភៅនេះ ត្រូវបានរក្សាសិទ្ធិគ្រប់បែបយ៉ាង ប្រសិនបើ មានអ្នកសិក្សាស្រាវជ្រាវ ឬអ្នកប្រកបរបរលក់ដូរ ចង់ធ្វើការថតចម្លង ឬបោះពុម្ពផ្សាយដាក់លក់បន្ត ចាំបាច់ត្រូវស្នើសុំការអនុញ្ញាតពីអ្នកនិពន្ធជាមុនសិន។
ខ្ញុំសូមឧទ្ទិសសៀវភៅនេះ គោរពជូនដល់លោកឪពុក ឱ គឹមហ៊ី ជាទីស្រឡាញ់បំផុតរបស់ខ្ញុំ ដែលលោកបានធ្វើមរណ:កាលទៅហើយ និងអ្នកម្ដាយ លី ច័ន្ទ ជាទីគោរពស្រឡាញ់បំផុតដែល កំពុងមានព្រះជន្មនាយុយឺនយូរ និងសូមគោរពជូនដល់បុព្វការីជនទាំងឡាយដែលបានលះបង់អាយុ ជីវិតដើម្បីប្រទេសជាតិព្រមទាំងគោរពជូនដល់ប្រជាជនកម្ពុជាយើងផងដែរ សូមថ្លែងអំណរគុណដ៏ ស្មោះជូនដល់ក្រុមការងារដែលបានរួមដំណើរបេសកកម្មសប្បុរសធម៌នេះទាំងអស់គ្នា និងសហការី-ការិនី ដែលបានជួយជ្រោមជ្រែងធ្វើឱ្យសៀវភៅនេះបានលេចចេញជារូបរាងឡើង។ សូមអរគុណ
ដោយ ៖ សុខ ខេមរា