ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅស្រុកកំពង់លែង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០២២នេះថា​៖​ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់លែង សហការជាមួយកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់លែង ដឹកនាំដោយលោក ហ៊ូ ប៊ុនថន អភិបាលរងស្រុក បានដឹកនាំកម្លាំងចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចក្បាលកោះទន្លា វាលភក់ ស្ថិតក្នុងភូមិសាស្ត្រឃុំប្រឡាយមាស ឃុំផ្លូវទូក (ចំណុចកន្សោមដោះ ចំណុចទទឹងថ្ងៃ និងចំណុចបឹងប្រាំង) ស្ថិតក្នុងឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១២​ ខែមិថុនាម្សិលមិញ​នេះ។

បេី​យោង​តាម​របាយការណ៍​របស់អធិការដ្ឋាននគរបាលស្រុកកំពង់លែង បានឱ្យដឹងថា​​ ក្នុង​ប្រតិបត្តិការ​ខាងលេីនេះ​ជាលទ្ធផលកម្លាំងជំនាញ​​ បានរុះរើរបាំងសាច់អួន ចំនួន ០៩កន្លែង ប្រវែង ៨៣០ម៉ែត្រ, លូសាច់អួន ០៩មាត់​ ,បង្គោល ៤៩០ដើម​, និងប្រលែងកូនត្រី ២៧គីឡូក្រាម ។

ក្រោយ​ប្រតិបត្តិការ​ចប់សម្ភារៈ និងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចកម្ទេចចោលនៅនឹងកន្លែងតែម្តង៕

ដោយ​៖សហការី​


ចែករំលែក៖