ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ផ្តល់អានុសាសន៍ពីរចំណុច ពាក់ព័ន្ធរឿងព្រៃលិចទឹកបឹងទន្លេសាប

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អានុសាសពីរចំណុច ពាក់ព័ន្ធរឿងព្រៃលិចទឹកបឹងទន្លេសាប ទៅកាន់អភិបាលនៃគណៈអភិបាលខេត្ត នៅជុំវិញបឹងទន្លេសាប ដោយសម្តេចតេជោ មានប្រសាសន៍សង្កត់ធ្ងន់ថា, មានចំណុច២ ដែលខ្ញុំត្រូវនិយាយ ទី១-ដីដែលរឹបអូសកន្លងទៅ អំពីអ្នកដែលកាប់ថ្មីៗនេះ ! ដាំដើមឈើរួចហើយនៅតែបន្តដាំ ការពារឲ្យបាន អាហ្នឹងដែលយើងយកមកវិញបានហើយ ! សម្តេចតេជោបន្តថា, ប៉ុន្តែមិនងាប់ក្រឡាទេកន្លែងខ្លះ គឺបាត់បងជា, ទោះបីបូម ក៏បូមមិនចេញដែរ ព្រោះវាគោករាក់អស់អាលីងទៅងហើយ , ចឹងកន្លែងខ្លះដែលយើងបានប្រមូលពីពួកអនាធិបតេយ្យទៅកាប់ ដែលយើងដាំឈើ នោះដើមត្នោត ដើមអីនោះ ចូលទៅក្នុងនឹង ដាំដើមឈើហើយ ដាំឬស្សីហើយ រក្សាវាអោយល្អ ។ 

ទី២-កុំអោយការកាប់ ទន្រ្ទានបន្ថែម ត្រូវមើល ! សម្តេចតេជោមានប្រសាសន៍លើកឡើងថា, អោយអំណាចទៅខេត្តហើយ កុំខេត្តងាកមករក រដ្ឋមន្ត្រីកសិកម្ម រដ្ឋមន្ត្រីបរិស្ថាន រដ្ឋមន្ត្រីធនធានទឹក រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ តទៅទៀត។ នេះសូមផ្តាំផ្ញើរដល់អ្នកនៅគ្រប់្រងជុំវិញបឹងទន្លេសាប។

សូមបញ្ជាក់ជូនថា, សម្ដេចមានប្រសាសន៍ខាងលើនេះ គឺសំដៅទៅកាន់លោកអភិបាលនៃគណៈអភិបាលខេត្តនៅជុំវិញបឹងទន្លេសាប រួមមាន:

១-លោក ស៊ុន សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង

២-លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ 

៣-លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង 

៤-លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ

៥-លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប 

៦-លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ។

សម្តេចតេជោ ហ៊ុនសែន ក៏បានរម្លឹកថា ៖ ធ្វើជាអ្នកដឹកនាំ កុំឱ្យព័ត៌មានអកុសលបោកប្រាស់បាន។ ត្រូវរកព័ត៌មានឱ្យបានច្បាស់ មុននឹងសម្រេចចិត្តអ្វីមួយ ។ 

សម្តេចតេជោ ហ៊ុន សែន៖ ការងារ «មន្ត្រីអត់បានការ» មាន២យ៉ាង៖

១. ស្តីបន្ទោសថ្នាក់ក្រោម

២. រាយការណ៍យកមុខទៅថ្នាក់លើ

សម្តេច រំលឹក៖ សូមកុំប្រែធាតុ!

សូមកុំធ្វើខ្លួនជា «មន្ត្រីគ្រាប់ល្ពៅ»! 

សូមកុំឱ្យមានវប្បធម៌ ប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ កូនស័ក្តិ៥ លូកលាន់ការងារ។ សម្តេចតេជោ ហ៊ុនសែន បានថ្លែងបែបនេះ ខណៈនៅព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖