ភ្នំពេញ ៖ ដោយបានឃេីញជាក់ស្តែងអំពីស្ថានភាពលំបាក និងមានសំណូមពរពីបងប្អូនប្រជាពលរដ្ឋ លោកនាយកសាលាចំរេីនផល លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ លោក ស ថេត អនុប្រធានក្រុមការងារខណ្ឌមានជ័យ និងជាប្រធានក្រុមការងារចុះជួយគណបក្សប្រជាជនកម្ពុជា សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ បានចាត់តំណាងលោក សាន សុខសីហា រួមជាមួយលោកចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ ដេីម្បីចុះត្រួតពិនិត្យបេីកការដ្ឋានសាងសង់ផ្លូវបេតុងឆ្អឹងដែក មួយខ្សែ មានបណ្តោយ ១១០ម៉ែត្រ និងទទឹង ៥ម៉ែត្រ ដែលជាការឧបត្ថម្ភផ្ទាល់របស់លោក ស ថេត ។
ក្នុងនាម លោក ស ថេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បឹងទំពុន១ លោក តែងតែគិតគូរ ដោះស្រាយបញ្ហាជាច្រេីនជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដូចជាការសាងសង់ទីស្នាក់ការបក្សថ្មី ការសាងសង់សាលាបុណ្យថ្មី ការសាងសង់ផ្លូវ ការផ្តល់អំពូលសូឡាជាច្រេីនដេីម្បីបំភ្លឺតាមដងផ្លូវ ការងារស្តារលូ ជាពិសេសណែនាំដល់ក្រុមការងារទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់លេីជនពិការ ចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋទីទាល់ក្រ ដេីម្បីជួយឧបត្ថម្ភជាថវិកា និងសម្ភារ ក្នុងការជួយសម្រួលដល់បញ្ហាជីវភាពបានមួយរយ:ពេលខ្លីផងដែរ ។
ក្នុងឱកាសនោះដែរក៏មានការចូលរួមពីលោកនាយកសាលាចំរេីនផល សមាជិកក្រុមប្រឹក្សាសង្កាត់បឹងទំពុន១ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រេីនផងដែរ ។ ទាំងលោកចៅសង្កាត់ លោកនាយកសាលា ប្រជាពលរដ្ឋ សិស្សានុសិស្ស បានបង្ហាញអារម្មណ៍សប្បាយរីករាយ ចំពោះការសាងសង់ផ្លូវមួយខ្សែនេះ និងបានគោរពថ្លែងអំណរគុណ លោក ស ថេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់បឹង១ និងសមាជិកទាំងអស់ ដែលតែងតែយលចិត្តទុកដាក់ ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋជាប្រចាំ ៕
ដោយ ៖ សិលា