ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីថៃ ៖ រាល់សកម្មភាពធ្វើបាតុកម្មគឺត្រូវតែគោរពទៅតាមច្បាប់

ចែករំលែក៖

នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃទី១៣ខែមិថុនា បានអំពាវនាវដល់ក្រុមបាតុករគោរពទៅតាមច្បាប់។ ទន្ទឹមនឹងនោះ លោកក៏បានព្រមានថា កម្លាំងប៉ូលិសមានសិទ្ធិការពារខ្លួនប្រសិនបើក្រុមបាតុករវាយប្រហារលើកម្លាំងប៉ូលិសនោះ។
នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា បានប្រកាសថា លោកមិនប្រឆាំងនឹងការធ្វើបាតុកម្មប្រកបដោយប្រជាធិបតេយ្យនោះឡើយ ឱ្យតែការធ្វើបាតុកម្មនោះស្របតាមច្បាប់ និងទទួលបានការអនុញ្ញាតពីមន្ត្រីមូលដ្ឋាន។
នាយករដ្ឋមន្ត្រីថៃ លើកឡើងទៀតថា ក្រុមអ្នកចូលរួមបាតុកម្មពិសេសគឺយុវវ័យ ចាំបាច់ត្រូវតែពិចារណាល្អិតល្អន់ពីអនាគតរបស់ខ្លួនមុនពេលមានសកម្មភាពជ្រុលនិយម បង្កហិង្សាទៅលើកម្លាំងប៉ូលិស។
ការលើកឡើងរបស់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ក្រោយពេលក្រុម Thalu Gas រៀបចំធ្វើបាតុកម្មនៅតំបន់ជាច្រើនក្នុងរាជធានីបាងកក កាលពីចុងសប្តាហ៍កន្លងមក ។ ក្នុងពេលធ្វើបាតុកម្ម ក្រុមបាតុករជ្រុលនិយមជាច្រើនបានបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងវាយប្រហារទៅលើកម្លាំងប៉ូលិស ៕

ដោយ៖ ធីរីណា(រូបថត​៖​ Bangkokpost)


ចែករំលែក៖