ព័ត៌មានទាន់ហេតុការណ៍៖

De Bruyne នឹងខកខានការប្រកួត Nations League បន្ទាប់របស់ក្រុមបែលហ្ស៊ិក

ចែករំលែក៖

គ្រូបង្វឹកលោក Roberto Martinez បាននិយាយថា ខ្សែបម្រើ Kevin De Bruyne គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករបែលហ្ស៊ិក៣នាក់ដែលត្រូវបានអនុញ្ញាតឱ្យចេញដំណើរមុនថ្ងៃវិស្សមកាលបន្ទាប់ពីពួកគេស្មើ ១-១ ជាមួយវែលកាលពីថ្ងៃសៅរ៍។

De Bruyne, Yannick Carrasco និង Thomas Meunier ទាំងអស់ត្រូវបានអនុញ្ញាតឱ្យរំលងការប្រកួតចុងក្រោយនៃការប្រកួត Nations League A4 ក្នុងខែនេះ ដែលត្រូវប្រកួតជាមួយប៉ូឡូញក្នុងទីក្រុង Warsaw នៅថ្ងៃអង្គារនេះ។

លោក Martinez បានបន្តថា “De Bruyne បានផ្តល់ឱ្យគ្រប់គ្រាន់ ដូច្នេះ Carrasco និងMeunier បានលេង២ប្រកួតជាប់ៗគ្នា បន្ទាប់ពីមិនបានលេងអស់រយៈពេល៣ខែ។ យើងមិនអាចបង្ខំនរណាម្នាក់បានទេ”។

ទោះបីជាយ៉ាងណាក៏ដោយ De Bruyne ដែលបានរិះគន់ចំពោះការលេងក្នុង Nations League ក្នុងខែនេះបន្ទាប់ពីរដូវកាលដ៏យូរជាមួយ Manchester City បាននិយាយថា គាត់នឹងរីករាយក្នុងការបន្ត។ គាត់បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំបានលេង៣ប្រកួតអស់រយៈពេលជិត៩០នាទី។ រាងកាយខ្ញុំមិនអីទេ ហើយខ្ញុំចង់លេងការប្រកួតចុងក្រោយជាមួយប៉ូឡូញ ប៉ុន្តែវាគឺជាការសម្រេចចិត្តរបស់គ្រូបង្វឹក”។

ក្រុមជម្រើសជាតិបែលហ្ស៊ិកនឹងត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះប៉ូឡូញនៅរាត្រីថ្ងៃអង្គារនេះវេលាម៉ោង១និង៤៥នាទីរំលងអធ្រាត្រ ក្នុងពានរង្វាន់ National League A4។ ក្នុង៣ប្រកួតនៃវគ្គជម្រុះតាមពូលនៃព្រឹត្តិការណ៍នេះ ក្រុមបែលហ្ស៊ិកកំពុងឈរចំណាត់ថ្នាក់លេខ២ក្នុងពូលមាន៤ពិន្ទុ ដោយឈ្នះ១ ស្មើ១ និងចាញ់១ ខណៈដែលក្រុមកំពូលតារាងហុល្លង់ឈ្នះ២ និងស្មើ១មាន៧ពិន្ទុ ៕

ដោយ៖ ភារៈ(រូបភាព ៖​ Reuters/CNA)


ចែករំលែក៖