ភ្នំពេញ ៖ រថយន្តបែនដឹកខ្សាច់មួយគ្រឿងដែលបើកបរតាមដងផ្លូវស្រាប់តែជាប់ម៉ែត្រចង្កូតធ្វើឱ្យរេចង្កូតទៅបុកខឿនឡើងសួនច្បារចិញ្ចើមផ្លូវបុរី រ៉េសុីដិន បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីអ្នកបើកបររថយន្តបង្កហេតុបានឱ្យដឹងថា មុនពេលកើតហេតុរូបគាត់បានបើកបររថយន្តបែនដឹកខ្សាច់ម៉ាក nissan ពណ៌ខៀវ គ្មានស្លាកលេខធ្វើដំណើរតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើតដោយលឿនមធ្យម ខណៈបើកមកដល់ចំណុចកើតហេតុខាងលើរថយន្តជាប់ម៉ែត្រចង្កូតក៏ជ្រុលទៅបុកខឿនឡើងសួនច្បាររងការខូចខាតតែម្តង តែក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបង្កឱ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ ។
ក្រោយកើតហេតុ ភាគីខាងរថយន្តបង្កបានចរចាជាមួយតំណាងម្ចាស់បុរី រ៉េសុីដិន ដោយព្រមធ្វើការជួសជុសលម្អសួនច្បារចិញ្ចើមផ្លូវឱ្យស្អាតឡើងវិញ ដើម្បីបញ្ចប់រឿង៕
ដោយ ៖ ភារ៉ា ដង្កោ