ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយពីអ្នកសារព័ត៌មានបានចុះផ្សាយថាមានទីតាំងដីឡូតិ៍(ក្លិបបាល់ទះ ០៩) មួយកន្លែងដែលប្រជាពលរដ្ឋរាយការណ៍មកថាមានល្បែងស៊ីសងត្រូវបានអាជ្ញាធរខណ្ឌចំការមនបានចុះទៅធ្វើកិច្ចសន្យាហើយ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២២វេលាម៉ោង ១៦និង០០នាទីរសៀល ក្រោយពីអ្នកសារព័ត៌មានបានចុះផ្សាយថាមាន ទីតាំងដីឡូតិ៍(បាល់ទះ ០៩) មួយកន្លែងដែលប្រជាពលរដ្ឋរាយការណ៍មកថាមានល្បែងស៊ីសងត្រូវបានអាជ្ញាធរខណ្ឌចំការមនបានចុះទៅធ្វើកិច្ចសន្យានិងត្រួតពិនិត្យទីតាំងខាងលើហើយក៏បានធ្វើកិច្ចសន្យាមិនឱ្យមានល្បែងស៊ីសងនោះទៀតទេដោយមានបានការអនុញ្ញាតពីលោក ថេង សុថុល អភិបាលខណ្ឌចំការមន ដឹកនាំដោយលោយ យស យុទ្ធី អភិបាលរងខណ្ឌចំការមន លោកវរសេនីយ៍ទោ ផន អូន អធិការរងខណ្ឌចំការមន លោក ហាយ សិទ្ធី ប្រធានការិយាល័យសេដ្ឋកិច្ច.លោក វរសេនីយ៍ត្រី ហុង ចាន់ថេង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងត្របែកបានចុះទៅដល់ទីតាំងដីឡូតិ៍(បាល់ទះ ០៩)ផ្លូវ៤៧៤ ក្រុមទី២៧ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន ជាលទ្ធផលពុំឃើញមានលេខបៀរ អាប៉ោង ជល់មាន់ តាមអនឡាញ ដូចដែលខាងសារព័ត៌មានខាងលើបានចុះផ្សាយនោះទេ.កំណត់ហេតុខាងលើបានបញ្ចប់នៅវេលាម៉ោង១៦និង៣០នាទីថ្ងៃខែឆ្នាំដដែល ៕

ដោយ៖ ជីណា


ចែករំលែក៖