ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកគាស់ក្រឡ ប្រគល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន១៤គ្រាប់ ជូនអង្គភាពស៊ីម៉ាក់យកទៅកំទេចចោល

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០២២នេះថា​៖​ នគរបាលស្រុកគាស់ក្រឡ  ប្រគល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន១៤គ្រាប់ ជូនអង្គភាពស៊ីម៉ាក់យកទៅកំទេចចោល។ 

របាយការណ៍​ដដែល​ បន្តថា​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះផុស កាលពីវេលាម៉ោង​ ២រសៀល​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចបឹងកំប្លោក ស្ថិតនៅភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ បានប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន១៤គ្រាប់ ឱ្យអង្គភាពកំចាត់មីនស៊ីម៉ាក់ ដើម្បីយកទៅធ្វើការកំទេចចោលនៅនឹងកន្លែង។ 

ជាក់ស្ដែង​គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលត្រូវយកទៅកំទេចចោលនោះរួមមាន៖

-គ្រាប់៦០mm ចំនួន ០២គ្រាប់

-គ្រាប់៦៩mm ចំនួន ០១គ្រាប់

-ដេកា៧៥mm ចំនួន ០៦គ្រាប់

-ក្បាលគ្រាប់១០០លី ចំនួន ០៣គ្រាប់

-កង់ដង់បេ៤០ ចំនួន ០១គ្រាប់

-PMN2 ចំនួន ០១គ្រាប់ ៕

ដោយ៖អារុណ​រះ


ចែករំលែក៖