ព័ត៌មានទាន់ហេតុការណ៍៖

ការតែងតាំងនាយក និងអ្នកគ្រប់គ្រងគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌​ ជំហានទី៦

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ បានចេញសេចក្តីសម្រេចលេខ ៣៨ កយ.សសរ/២២ ស្តីពីការតែងតាំងនាយក និងអ្នកគ្រប់គ្រងគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌​ ជំហានទី៦។ 

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សម្រេច : 

ប្រការ១..តែងតាំងនាយក និងអ្នកគ្រប់គ្រងគ្រោងគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ (Legal and Judicial Development Project Phase VI) សម្រាប់រយៈពេល ៥ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៧ ក្រោមកម្មវិធីហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការរបស់ប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ចំនួន ០២ រូបដូចខាងក្រោម៖

១-លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជានាយកគម្រោង (Project Director) ។

២-លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាអ្នកគ្រប់គ្រងគម្រោង (Project Manager)។

ប្រការ២ -នាយកខុទ្ទកាល័យ ប្រធានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋានកិច្ចការតុលាការ ប្រធានគ្រប់អង្គភាពក្រោម ឱវាទក្រសួងយុត្តិធម៌ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖