ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឱ្យមនុស្សរងរបួសធ្ងន់ស្រាល ០៣នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ នៅម៉ោង ១១និង២០នាទី ថ្ងៃទី ១៥ខែមិថុនាឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍(រវាងម៉ូតូ និងម៉ូតូ) នៅលើផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន បណ្តាលឲ្យមនុស្សប្រុសស្រីរងរបួស ០៣នាក់ (ធ្ងន់ ០១នាក់និងស្រាល ០២នាក់), ខូចខាតម៉ូតូ ០២គ្រឿង ។

បើតាមសមត្ថកិច្ចនគរបាលចរាចរណ៍នៃអធិការក្រុងបានឲ្យដឹងថា÷ភាគីទី១ឈ្មោះ រស់ កេីន ភេទប្រុស អាយុ ៦៤ឆ្នាំ មុខរបរកសិករ (របួសធ្ងន់បាក់ភ្លៅខាងឆ្វេង) រស់នៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ប៉ៃលិន 1C-4541 និងអ្នករួមដំណើរឈ្មោះ ឈូយ អុីកា ភេទស្រី អាយុ ១២ឆ្នាំ មុខរបរសិស្ស (របួសស្រាល) រស់នៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន ។

 -ភាគីទី២ឈ្មោះ ឈុន ឆេងឡុង ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស (របួសស្រាល) រស់នៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ប៉ៃលិន 1C-9485 ។ 

 សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ក្រុងបានបន្តថា÷បណ្តាលមកពីកត្តាមនុស្ស (ភាគីទី១បើកបរក្នុងល្បឿនលឿន និងបត់ដោយខ្វះការប្រុងប្រយ័ត្ន) ។

  វត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖