ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅយប់ថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០២២​ បានឱ្យដឹងថា​ ជនសង្ស័យម្នាក់ឈ្មោះ គឹម ចាន់រស្មី ភេទប្រុស មុខរបរ ស្នាក់នៅមិនពិតប្រាកដ ត្រូវ​បានកម្លាំនគរបាលខណ្ឌដូនពេញ​ ចាប់ឃាត់ខ្លួន​ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។ 

ប្រភពដដែលបន្តថា​ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានបើកប្រតិបត្តិការស្រាវជ្រាវឈានដល់ការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង​ជាង១០យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ​២០២២​ ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់។

ចំណែក​វត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន០៤កញ្ចប់  (ធំ០៣កញ្ចប់  តូច០១កញ្ចប់), ជញ្ជីសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០២, ថង់ប្លាស្ទិចសម្រាប់ច្រកគ្រឿងញៀនមួយចំនួន, ឧបករណ៏សម្រាប់ប្រើប្រាស់គ្រឿងញៀមួយចំនួន។

បច្ចុប្បន្នកម្លាំងជំនាញ​ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់​៕

ដោយ​៖សហការី​


ចែករំលែក៖