ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ២រោចខែជេស្ឋឆ្នាំខាលចត្វាស័កព.ស.២៥៦៦ត្រូវនឹងថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ២០២២ នៅសាលមហោស្រពស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង បានប្រារព្វពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
លោកនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនិងជាប្រធាននាយកដ្ឋានបុគ្គលិកនៃអគ្គស្នងការដ្ឋាននគរបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក សឿម ប៊ុនរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង តំណាងលោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។
អញ្ជេីញជាភ្ញៀវកិត្តិយស និងសមាជិក សមាជិការរួមមានលោក ជាប្រតិភូអមដំណេីរ លោក លោកស្រីជាប្រធានស្ថាប័ន អង្គភាពពាក់ព័ន្ធ ក្នុងខេត្តបាត់ដំបង លោកលោកស្រី ស្នងការ ស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក អធិការនគរបាលក្រុង ស្រុកនិងកងកម្លាំងនគរបាលជាច្រេីនរូប៕

ដោយ៖សហការី
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច