ព័ត៌មានទាន់ហេតុការណ៍៖

មិនធម្មតាទេ! ហង្ស ម៉ានីតា ម្ចាស់មកុដកញ្ញាឯកចក្រវាឡកម្ពុជា២០២២អាចប្រើប្រាស់បាន៣ភាសាផ្សេងពីភាសាកំណើត

ចែករំលែក៖

   ភ្នំពេញ៖ ស្របតាមការសន្និដ្ឋានជាច្រើនរបស់ទស្សនិកជនដែលទស្សន៍ទាយថា បេក្ខនារីហង្ស ម៉ានីតា អាចមានភាគរយខ្ពស់ក្នុងការគ្រងមកុដតម្លៃជិត២០ម៉ឺនដុល្លារអាមេរិក ដែលជាមកុដមានតម្លៃថ្លៃបំផុតរបស់កម្ពុជា ពីកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជា២០២២។  ក្រៅពីរូបសម្បត្តិ បេក្ខនារីវ័យ២២ឆ្នាំរូបនេះអាចប្រើប្រាស់ភាសាបានដល់ទៅ៣ក្រៅពីភាសាកំណើតរបស់នាង។ 

   ហង្ស មា៉នីតា មានសន្ទុះការគាំទ្រខ្លាំងតាមរយៈរូបសម្រស់និងសមត្ថភាព ហើយជាអ្វីដែលទស្សនិកជនគិតថា នាងមានឱកាសខ្ពស់ក្នុងការដណ្តើមមកុដបវរកញ្ញាចក្រវាឡកម្ពុជា២០២២នេះ គឺដោយសារតែមុននេះសូម្បីតែអ្នកលេងបណ្តាញសង្គមថៃនិងបរទេសផ្សេងទៀត ក៏បាននាំគ្នាលើកសរសើរពីរូបសម្រស់របស់នាងមិនដាច់ពីមាត់ ដែលហេតុផលនេះគឺកាន់តែធ្វើឱ្យនាងមានប្រជាប្រិយភាពខ្ពស់ និងកាន់តែទាក់ទាញពិន្ទុពីគណៈកម្មការ ។  បើនិយាយពីបទពិសោធន៍ប្រកួតវិញអាចនិយាយបាន ថាមានលក្ខណៈគ្រប់គ្រាន់ក្នុងការប្រកួត ព្រោះហង្ស ម៉ានីតាគឺជាជ័យលាភីរងទី២ Miss Tourism Metropolitan ឆ្នាំ 2016 Miss Grand International 2021 ។ ហង្ស ម៉ានីតា គឺជាកូនកាត់ខ្មែរ-បារាំង នាងមានមុខមាត់ស្រដៀងគ្នាខ្លាំងនឹង Miss World 2013 នាង Megan Young ដែលជាជនជាតិហ្វីលីពីន។ អ្វីដែលកាន់តែពិសេសនោះនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះចូលដល់វគ្គ Screening Day of MUC 2022 ដែលជ្រើសរើសបវរកញ្ញាចំនួន ២០ រូបចុងក្រោយដើម្បីបន្តទៅប្រកួតលើឆាកដណ្ដើមមកុដពេជ្រសម្រាប់តំណាងឱ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិក្នុងពេលឆាប់ៗនេះ ។ គ្រាន់តែបង្ហាញខ្លួនក្នុងថ្ងៃ Screening Day ភ្លាម ហង្ស ម៉ានីតា តុបតែងខ្លួនយ៉ាងស្រស់ស្អាត លេចធ្លោខ្លាំងតែម្ដង បើតាមម្តាយរបស់បវរកញ្ញា ឯក ហង្ស  ម៉ានីតា បានប្រាប់ថា កូនស្រីរបស់លោកស្រីមានសមត្ថភាពប្រើប្រាស់ភសាជាផ្លូវការបាន៣ភាសាក្រៅពីភាសាខ្មែរដែលជាភាសាកំណើត។ ភាសាទាំង៣ដែលបវរកញ្ញាឯកកូនកាត់បារាំងរូបនេះអាចប្រើប្រាស់បានរួមមានភាសា បារាំង អង់គ្លេស  និងអេស្ប៉ាញ ។ 

   គួរបញ្ជាក់ដែរថា ហង្ស ម៉ានីតា មានម្ដាយជាជនជាតិខ្មែរ  និងមានឪពុកជាជនជាតិបារាំង នាងកើតនិងធំធាត់ឡើងនៅលើទឹកដីកម្ពុជា និងបញ្ចប់ការសិក្សានៅសាលាអន្តរជាតិមួយ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖