ភ្នំពេញ ៖ អ្នកតំណាងរាស្ត្រមណ្ឌល កំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានផ្ញើរសារលិខិតថ្វាយព្រះពរ ដោយលើកឡើងថា, ក្នុងព្រះរាជវរោកាសដ៏នក្ខត្តឬក្សថ្លៃថ្លានៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ទូលព្រះបង្គំ និងក្រុមគ្រួសារជាកូនចៅ ចៅទួត សូមក្រាបថ្វាយព្រះរាជសព្ទសាធុការពរជ័យ ថ្វាយហ្លួងម៉ែ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត សូមទ្រង់មានព្រះរាជសុខភាពបរិបូរ ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ដល់កូនចៅ ចៅទួតរបស់ព្រះអង្គតទៅ ៕
ដោយ ៖ សហការី