ភ្នំពេញ៖ បើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ នៅយប់ថ្ងៃសុក្រទី១៧ ខែមិថុនា ឆ្នាំ២០២២នេះថា៖ ជនសង្ស័យចំនួន៣៧នាក់(ស្រី៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៣ករណីទូទាំងប្រទេស នៅថ្ងៃទី១៧ ខែមិថុនានេះ ។ ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀន !
របាយការណ៍ដដែល បន្តថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៣៧នាក់ រួមមាន៖ ជួញដូរ ២ករណី ឃាត់ខ្លួនមនុស្ស ៤នាក់(ស្រី ១នាក់) ,ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់ខ្លួនមនុស្ស ១នាក់ ,ប្រើប្រាស់ ១០ករណី ឃាត់ខ្លួនមនុស្ស ៣២នាក់(ស្រី ២នាក់) ។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៧ ខែមិថុនា រួមមាន ៖ មេតំហ្វេតាមីន(Ice) ស្មើនិង ៦១,៧៤ក្រាម និង២កញ្ចប់តូច ,មេតំហ្វេតាមីន(Wy) ស្មេីនិង ០,០៥ក្រាម។
លទ្ធផលខាងលើ ៦អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៦អង្គភាព
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៧ករណី ឃាត់ ២០នាក់ ស្រី ៣នាក់ ចាប់យកIce ២,១៩ក្រាម។
២ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៣ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១០នាក់ ចាប់យកIce ៥៩,៥៥ក្រាម និងWy ០,០៥ក្រាម។
៤ / កណ្តាល៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
៥ / ពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៦ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២កញ្ចប់តូច ៕
ដោយ៖សហការី(រូបភាព៖ ឯកសារ)