ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី២០ ខែមិថុនា ឆ្នាំ២០២២នេះថា៖ លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានចុះតាមបណ្តាខេត្តមួយចំនួនដើម្បីលើកទឹកចិត្តកោតសរសើរ និងថ្លែងអំណរគុណដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលអនុវត្តបានល្អប្រសើរ។
ទី១-គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ចំណុចទី៦ស្តីពីកិច្ចគាំពារបរិស្ថានដែលផ្តោតលើ ការរៀបចំសេវាប្រមូល ការកំណត់ទីលានទុកដាក់ និងជំរុញការបង់ថ្លៃសេវាប្រមូលសំរាម សំនល់រឹងទីប្រជុំជន ដើម្បី«ការរស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ និងអនាគតរុងរឿង»។
ទី២-ការបង្កើនកិច្ចសហការរវាងក្រសួងបរិស្ថាន និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការដោះស្រាយបញ្ហាដីធ្លីក្នុងតំបន់សហគមន៍ និងតំបន់ការពារធម្មជាតិ និងជំរុញការចុះបញ្ជីរដីរដ្ឋ និងការបោះបង្គោលព្រំដីតាមតំបន់ការពារធម្មជាតិ ក៏ដូចពង្រឹងការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសធនធានធម្មជាតិ ស្របតាមស្មារតីសារាចរណែនាំលេខ០៥ របស់រាជរដ្ឋាភិបាល។
ទី៣-ការលើកកម្ពស់ជីវភាពសហគមន៍ និងកសាងសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការបង្កើតទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ទឹកដី ការធានាសន្តិសុខស្បៀងក្នុងគ្រួសារតាមរយៈកសិកម្មចម្រុះ ការបណ្តុះបណ្តាលជំនាញ និងបង្កើនការអប់រំដល់កូនចៅប្រជាសហគមន៍ ។
បន្ថែមពីនេះ លោករដ្ឋលេខាធិការ ក៏បានផ្សព្វផ្សាយការងារប្រលងប្រណាំងអង្គភាពគំរូ បច្ចុប្បន្នភាពស្ថានភាពបរិស្ថានកម្ពុជា ដែលយើងសម្រេចបាន និងបញ្ហាប្រឈម ក៏ដូចជាការចែករំលែកនូវសិល្បៈនៃការដោះស្រាយបញ្ហាទាំងនោះផងដែរ៕
ដោយ៖សហការី