ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តកូរ៉េដឹកទំនិញជាន់ហ្រាំងមិនសីជ្រុលទៅបុកគូទរថយន្តព្រូសពេញទំហឹងបណ្តាលឲ្យការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបានឃើញរថយន្ដព្រូសមួយគ្រឿង ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2BK 7122បើកបរដោយបុរសម្នាក់ រួមដំណើរដោយស្ត្រីម្នាក់ទៀតធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនមធ្យមខណៈមកដល់ត្រង់ចំណុចកើតហេតុ ដោយស្ថានភាពផ្លូវកកស្ទះ ស្រាប់តែមានរថយន្តដឹកទំនិញមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខ ភ្នំពេញ3A 5364បើកបរដោយបុរសម្នាក់និងមានអ្នករួមដំណើរបីអ្នកផ្សេងទៀតធ្វើដំណើរមកពីក្រោយ ស្រាប់តែជាន់ហ្វ្រាំងមិនស៊ីជ្រុលទៅបុកពីក្រោយរថយន្តព្រូសពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាដោយភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាមិនត្រូវទើបសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់ ៕
ដោយ៖និន សុភ័ស្ត