ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឱ្យមនុស្ស០៤នាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

 ខេត្តបន្ទាយមានជ័យ៖ មនុស្ស៤នាក់រងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតចំនួន០២គ្រឿងបុកគ្នា  នៅវេលាម៉ោងជាង ៤ រសៀល នា ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២២ នៅលើ កំណាត់ផ្លូវជាតិលេខ៥ ឋិតក្នុង ភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី   

 សមត្ថកិច្ចមូលដ្ឋានប្រាប់ថាៈក្នុងហេតុការណ៍ខាងលើសិស្សសាលា ភេទស្រី ចំនួន០២នាក់ រងរបួស ធ្ងន់និងស្រាល និង អ៊ុំស្រី ម្នាក់រងរបួសធ្ងន់ និង ចៅប្រុសវ័យ ប្រហែល ជាង១០ឆ្នាំ រងរបួសស្រាល ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេត ឃើញថា ស្រ្តីវ័យចំណាស់ ម្នាក់ រួមជាមួយ ចៅប្រុស បានបើកបរ ម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២២ ឌុបគ្នា រួមជាមួយសំភារៈ មួយចំនួន និង អង្ករ ២បេ បានបើកមកពី ទិសដៅ ទីរួមស្រុកមង្គលបូរី -បាត់ដំបង លុះមកដល់ ចំណុចកើតហេតុស្រាប់តែ មានសិស្សសាលា ចំនួន០២នាក់ បើកបរម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FQ-0591 បានបើក ឆ្លងផ្លូវ មិនប្រយ័ត្នធ្វើឲ្យម៉ូតូភាគី ខាងស្រ្តីវ័យចំណាស់ និង ចៅ ជាន់ហ្រ្វាំងមិនទាន់ បណ្តាលឲ្យ បុកគ្នា យ៉ាងពេញទំហឹង តែម្តង ។

សមត្ថកិច្ចបញ្ជាក់ថាៈក្នុងករណីខាងលើមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយ។

 ក្រោយកើតហេតុ គេសង្កេត ឃើញថា នគរបាល ជំនាញ ចរាចរណ៍ ផ្លូវគោក នៃអធិការដ្ឋាន នគរបាល ស្រុកមង្គលបូរី បានមកដល់ កន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង និង ដឹកជនរងគ្រោះទាំង ០៤នាក់ តាមរថយន្ត សង្រ្គោះបន្ទាន់ ទៅកាន់មន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ដើម្បីសង្គ្រោះ និងព្យាបាល ភ្លាមៗផងដែរ 

ដោយ ៖ វណ្ណា


ចែករំលែក៖