ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបល្បែងស៊ីសងខ្លាឃ្លោក ឃាត់ខ្លួនអ្នកប្រព្រឹត្ត ៩ នាក់យកទៅអប់រំ

ចែករំលែក៖

 ខេត្តបាត់ដំបង ៖ នៅវេលាម៉ោង៤រសៀលថ្ងៃទី ២០ ខែ មិថុនាឆ្នាំ ២០២២ កម្លាំងនគរបាលស្រុកសំពៅលូន រួមសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់(ខ្លាឃ្លោក)មួយករណីនៅចំណុចផ្សារតាឡនភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន។

  មន្ត្រីនគរបាលស្រុកសំពៅលូនបានឱ្យដឹងថាក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅចំណុចខាងលើនេះសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនអ្នកលេងចំនួន ៩នាក់ ក្នុងនោះមានស្រី ៥ នាក់។ជាមួយនេះដែរ សមត្ថកិច្ចដកហូតបានវត្ថុតាងមាន គ្រាប់ខ្លាឃ្លោកចំនួនបីគ្រាប់ ក្រដាសប៉ាយខ្លាឃ្លោក១ ចានក្រឡុកខ្លាឃ្លោក១ និងប្រាក់រៀលមួយចំនួន ។

  ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយមានការបង្ក្រាប អ្នកប្រព្រឹត្តទាំងអស់ ត្រូវបាននាំមកកាន់អធិការនគរបាលស្រុកដើម្បីធ្វើការសាកសួរនិងធ្វើការអប់រំដោយមានកិច្ចសន្យាឲ្យឈប់ប្រព្រឹត្តបន្តទៀតទើបអនុញ្ញាតឲ្យវិលត្រឡប់ទៅគេហដ្ឋានវិញ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖