ភ្នំពេញ៖ បុរសម្នាក់ប្រដាប់ដោយកាំបិតចុងស្រួចបានចាប់អារ.កគូដណ្តឹងរបស់ខ្លួនបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយដោយនឹកស្មានថានាងស្លាប់ហេីយនោះ ក៏អារ.កខ្លួនឯងតាមក្រោយ តែត្រូវបានអ្នកជិតខាងឃេីញទាន់ប្តឹងសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍ទាន់ពេលវេលា។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ១៨៩ បន្ទប់លេខ២៣ ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនដៃដល់ឈ្មោះ ម៉េង លី ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅបន្ទប់ជួលលេខ១៣ ក្នុងភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណេីតនៅស្រុកកញ្ច្រៀច ខេត្តព្រៃវែង ។
ចំណែកជនរងគ្រោះឈ្មោះកង ឡាំង ភេទស្រី អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ២៣ ក្នុងភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណេីតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
តាមសម្តីឈ្មោះ សុខ ផល្លា ជាម្ចាស់ផ្ទះបានឱ្យដឹងថា មុនពេលកេីតហេតុមានអ្នកជួលបន្ទប់របស់គាត់បានខលប្រាប់ថា មានករណីប្តីអារ.កប្រពន្ធនៅក្នុងបន្ទប់ជួលលេខ១៣ ភ្លាមនោះរូបគាត់បានឡេីងទៅអេីតមេីលឃេីញអ្នកទាំង២ដេកលេីពូកប្រឡាក់សុទ្ធតែឈាម ពេលនោះគាត់ក៏ស្រែកឆោឡោឡេីងឱ្យអ្នកជិតខាងជួយ តែជនដៃដល់បានខ្ទាស់គន្លឹះខាងក្នុង។ ភ្លាមនោះរូបគាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចដេីម្បីចុះជួយធ្វើអន្តរាគមន៍ ហើយខណៈសមត្ថកិច្ចមកដល់ជនដៃដល់ក៏មិនព្រមបេីកទ្វារឱ្យចូលទៀតរហូតបងប្អូនជនដៃដល់មកទេីបអង្វរឱ្យបេីកទ្វារបាន។
ក្រោយកេីតហេតុសមត្ថកិច្ចបានហៅរថយន្តសង្គ្រោះមកទទួលជនរងគ្រោះនិងជនដៃដល់ទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈដេីម្បីសង្គ្រោះជីវិត។
ចំពោះមូលហេតុនៃការអារ.កគូដណ្តឹងខាងលេីនេះសមត្ថកិច្ចមិនទាន់អាចបញ្ជាក់បានទេ៕
ដោយ៖សុខាសែនជ័យ