បណ្តារដ្ឋមន្ត្រីក្រសួងសុខាភិបាល និងហិរញ្ញវត្ថុ នៃប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ ហៅកាត់ថា G20 បានជួបប្រជុំគ្នានៅថ្ងៃទី២១ខែមិថុនា ក្នុងទីក្រុង Yogyakarta ភាគកណ្តាលកោះជ្វា ប្រទេសឥណ្ឌូនេស៊ី ដើម្បីពិភាក្សាគ្នាស្តីពីវិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩ ក្នុងពេលអនាគតនិងបញ្ចៀសវិបត្តិសេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយ។
នៅក្នុងថ្ងៃទី២០ខែមិថុនា រដ្ឋមន្ត្រីសុខាភិបាល១៧ប្រទេសក្នុងចំណោម២០ប្រទេសបានឯកភាពគ្នាលើច្បាប់ស្តីពីវិធានការទប់ស្កាត់ជំងឺរាតត្បាតនៅលើពិភពលោក ។ ទន្ទឹមនឹងនោះក៏បានបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរឆ្លងព្រំដែនផងដែរ ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា មាន៣ប្រទេសដែលមិនឯកភាពគឺ អាហ្សង់ទីន ប្រេស៊ីល និងចិន។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូនេស៊ី លោក Budi Gunadi Sadikin បានលើកឡើងថា ក្នុងករណីមានវិបត្តិសុខាភិបាល ក្នុងពេលនោះទាំងមនុស្សនិងទំនិញត្រូវបានកាត់បន្ថយក្នុងការ ធ្វើដំណើរ ទាំងនោះហើយសេដ្ឋកិច្ចក៏ត្រូវធ្លាក់ចុះផងដែរ៕
ដោយ៖ ធីរីណា(រូបថត ៖ TTXVN)