ខេត្តកំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ បាននិងកំពុងចុះបង្ក្រាបបទល្មើសរបាំងសាច់អួនដែលមានប្រវែងចាប់ពី ៣៥០ដល់៤០០ម៉ែត្រ ចំនួន ១០របាំង ចាប់ពីភូមិកំពង់អួរដល់ភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ។
សូមជម្រាបដែរថា កាលពីថ្ងៃទី២១ ខែមិថុនាថ្មីៗនេះ កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោក លឿន សេងហួ នាយផ្នែករដ្ឋបាលជលផលខេត្តសៀមរាប សហការចួលរួម ផ្នែករដ្ឋបាលជលផលក្រឡាញ់ សង្កាត់រដ្ឋបាលជលផលពួក សហគមន៍នេសាទកែវពណ៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកែវពណ៌ប្រជាការពារ សរុបកម្លាំង០៩នាក់ កាណូតចំនួន ០២គ្រឿង បានចុះប្រតិបត្តិការអនុវត្តកម្មវិធីស្មាត ដោយប្រេីការអង្កេតលេីការធ្វេីនេសាទ នៅដែន សហគមន៍នេសាទ កែវពណ៌ បានចំនួន ២០អង្កេត មាន១ករណីខុសច្បាប់ ចំនួន២០អង្កេត ។
ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នេះ សមត្ថកិច្ចចម្រុះ បានពិនិត្យឃើញដកហូត និងកម្ទេចចោលនៅនឹងកន្លែងរួមមាន ឧបករណ៍បរ០១ករណី ក្បាលបរចំនួន ១៨គ្រឿង របាំងសាច់អួនប្រវែង ១៧៣០ម៉ែត្រ ចម្រឹងឈើចំនួន១២១០ដើម និងឧបករណ៍ស្បៃមុងចំនួន០១ករណី លូស្បៃមុងចំនួន០២ គ្រឿងរបាំងស្បៃចំនួន១០០ម៉ែត្រ ចម្រឹងចំនួន៩០ដើម ហើយបានព្រលែងត្រីចម្រុះចំនួន ២៥គីឡូក្រាមផងដែរ៕
ដោយ៖សហការី