ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​៖​ ចេញសេចក្តីបំភ្លឺព័ត៌មានចំពោះករណីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ​ An Nich​ ផ្សព្វផ្សាយលក់ផលិតផលបារីអេឡិចត្រូនិក​ អេចឈ៍ ​ធី​ ភី(​H​TPs)

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​សនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង មានកិត្តិយស សូមជម្រាបជូន សាធារណៈជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមជ្រាបថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃ កន្លងទៅនេះ បានកត់​សម្គាល់ឃើញថា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ​ An Nich បានបង្ហោះខ្លឹមសារនិងរូបភាព​ពី​ការផ្សព្វផ្សាយលក់ផលិតផលបារីអេឡិចត្រូនិក​អេចឈ៍​ ធី​ ភី​(HTPs)​ដែល បញ្ហានេះបានធ្វេីឱ្យមហាជនទូទៅ​ ពិសេសអ្នកនិយមប្រេី​ប្រាស់បណ្តាញសង្គមលេីកឡេីងនូវ​មតិយោបល់រិះគន់ចំពោះស​កម្មភាពខាងលេី​ ថាបាននាំពង្វក់ដល់ស្មារតីរបស់យុវជន។ 

បានឃេីញសកម្មភាពបែបនេះ លោក​ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់ផែនការងារប្រឆាំងគ្រឿងញៀន​នៃ​ស្នងការដ្ឋាន ដែលមានលោកឧត្តមសេ​នីយ៍ត្រី​ កុយ​ ហៀង​ ជា ស្នងការង​ទទួលផែន​ ធ្វេីការស្រាវជ្រាវចំពោះ​បញ្ហានេះ។ 

ជាក់ស្ដែង​នៅថ្ងៃអាទិត្យទី​២៦​ ខែ​ មិថុនា​ ឆ្នាំ​២០២២ម្សិលមិញនេះ​​ សមត្ថកិច្ចនគរបាលផែនការងារប្រឆាំងគ្រឿង​ញៀនបានស្វែងរកឃេីញ​ម្ចាស់គណនីខាងលេី​ហេីយបាននាំ​មក​ធ្វេីការសាកសួរបំភ្លឺចំពោះការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិកនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនកន្លងមក។ 

ក្នុងនោះសមត្ថកិច្ចបានរកឃេីញ៖

-ក្បាលបឺតបារីអេឡិចត្រូនិក​(Vab)ចំនួន០៤ដេីម​ (០២ប្រអប់)

-ទឹកសម្រាប់បញ្ជូលទៅក្នុងបារីអេឡិចត្រូនិក​(ទឹកVab)ចំនួន០៤ដប​

ក្រោយបញ្ចប់ការសាកសួរនិងស្របតាមអនុ​សា​សន៍របស់លោក កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​នៃអយ្យការអម​សាលាដំបូងខេត្តបាត់ដំបង​ ​សម​ត្ថកិច្ចនគរបាលបានធ្វេីកិច្ចសន្យាជាមួយ​ម្ចាស់គណ​នី​ខាងលេី​ ដោយឱ្យគាត់បញ្ឈប់នូវសកម្មភាពដូចពេលកន្លងមក​(ដោយដករក្សាទុកសម្ភារៈខាងលេី)រួចអនុញ្ញាតឱ្យគាត់វិលទៅ​លំ​នៅ​ដ្ឋានវិញត្បិ​តករណីនេះមិនទាន់មានអំពេីល្មេី​ស​ច្បាប់​ព្រ​ហ្មទណ្ឌ​ដែលនាំទៅ​ដល់ការ​អនុវ​ត្ត​ទោ​ស​បាន​នៅឡេីយទេ។ 

ទោះបីជាបែបនេះក្តីក្នុងនាមសមត្ថកិច្ចនគរបាល​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ សូមថ្លែ​ង​អំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹក​ចិត្ត​និងការចូលរួមសហការផ្តល់ព័ត៌មាន​ មកសម​ត្ថកិច្ចនគរបាល​ ដែលមតិយោបល់ឬព័ត៌មានដែ​ល​​មហាជនបានផ្តល់ជូនមកនោះ​ សមត្ថកិច្ចនគរបាល​ពុំបានព្រងេីយកន្តេីយ​ឬមិនយកចិត្តទុកដាក់​អនុវត្តនោះទេ។ 

ជាមួយនេះក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋជាពិសេស​ ប្អូនៗជាយុវវ័យ សូមកុំប្រេីប្រាស់នូវ​ប្រភេ​ទបារីអេឡិចត្រូនិក​ ទាំងនេះព្រោះ​វាបានបង្កឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរឬរហូតបាត់បង់​ជី​វិតទៀតផង​ ។ 

អា​ស្រ័យហេតុដូចបានជម្របជូនខាងលេី​សូមសាធារណៈជន អ្នកសារព័ត៌មាន និងអ្នកនិយម​ប្រើប្រាស់បណ្តា​ញ​សង្គម មេត្តា ជ្រាបនិងសូមបន្តចូល​រួមសហការជា​មួយសមត្ថកិច្ចជាបន្តទៀត​ដោយភាតរភាពបំផុត សូមអរគុ​ណ៕

ដោយ​៖សហការី​


ចែករំលែក៖