សមាជិកសកម្មជន Blockade Australia រាប់រយនាក់បានដង្ហែក្បួននៅតាមដងផ្លូវធំៗ បង្កឱ្យកកស្ទះចរាចរណ៍ ។
ពិធីដង្ហែក្បួននេះគឺក្នុងគោលដៅទាមទារឱ្យរដ្ឋាភិបាលអូស្ត្រាលីត្រូវតែធ្វើសកម្មភាពទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។
កម្លាំងប៉ូលិសបានបិទផ្លូវមួយចំនួននៅក្នុងទីក្រុង ។ ក្រុមបាតុករបានវាយស្គរ លើកស្លាកបដា និងស្រែកពាក្យស្លោកអំពាវនាវដល់រដ្ឋាភិបាលឱ្យមានសកម្មភាពទប់ស្កាត់ការបំផ្លាញអាកាសធាតុ។ កម្លាំងប៉ូលិសក៏បានចាប់ខ្លួនមនុស្ស ១១នាក់ផងដែរ ។
នៅលើបណ្តាញសង្គម ក្រុម Blockade Australia បានឱ្យដឹងថា នឹងបន្តធ្វើបាតុកម្មអំពាវនាវដល់រដ្ឋាភិបាលទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ។ បម្រែបម្រួលអាកាសធាតុគឺជាបញ្ហាបង្កឱ្យមានវិវាទនាពេលកន្លងមក។ អូស្ត្រាលីគឺជាប្រទេសដែលបានបញ្ចេញឧស្ម័នកាបូន carbon ច្រើនបំផុតនៅលើពិភពលោក ដោយសារតែអូស្ត្រាលីជាប្រទេសផលិតធ្យូងថ្ម និងឧស្ម័នធម្មជាតិលំដាប់ពិភពលោក៕ ដោយ៖ ធីរីណា
រូបថត ៖ skynews.com.au