ព័ត៌មានទាន់ហេតុការណ៍៖

អង្គការTICAព្រះរាជាណាចក្រថៃ បានឧបត្ថម្ភទឹកប្រាក់ប្រមាណ២៨មុឺនដុល្លារ(ជាង៨លានបាត)ក្នុងគម្រោងការជួសជុលនិងពង្រីកអគារសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្ត បន្ទាយមានជ័យ៖ អង្គការTICAព្រះរាជាណាចក្រថៃ បានឧបត្ថម្ភគម្រោងការជួសជុលនិងពង្រីកអគារសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែតដែលត្រូវបានបញ្ចុះបឋមសីលានៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នៅក្រុងប៉ោយប៉ែត។

ក្នុងពិធីបញ្ចុះបឋមសីលាចូលរួមពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាល លោក នេត្រ សេរី អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ និងភាគីថៃមានលោកបរិញ្ញា ពោធិសាត់ អភិបាលខេត្តស្រះកែវ លោកស្រី អ៊ុករីរ៉ាក់ ចំរើនតូ អគ្គនាយកអង្គការTICAព្រះរាជាណាចក្រថៃនិងមន្ត្រីជាច្រើនរូបទៀត។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ពិធីបញ្ចុះបឋមសីលាជួសជុលនិងពង្រីកអគារសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ដែលជាផ្នែកមួយថ្មីបន្ថែមទៀតក្រោមគម្រោងកិច្ចសហប្រតិបត្តិការរវាងវិស័យសុខាភិបាលរវាងមន្ទីសុខាភិបាលនៃរដ្ឋបាលខេត្តខេត្តបន្ទាយមានជ័យនៃព្រះរាជណាចក្រកម្ពុជានិងខេត្តស្រះកែវប្រទេសថៃក្រោមគម្រោងគាំទ្រថវិកាអង្គការ TICAព្រះរាជាណាចក្រថៃដែលបានបង្ហាញពីចំណងកិច្ចសហប្រតិបត្តិការដ៏ល្អជាបងប្អូនភូមិផងរបងជាមួយនិងយូរអង្វែងរវាងប្រទេសទាំងពីរ។

 ប្រភពមន្ត្រីបង្ហើបថាៈក្នុងពិធីបញ្ចុះបឋមសីលានិងពង្រីកអគារសង្គ្រោះបន្ទាន់ក្នុងគំរោងចំណាយទឹកប្រាក់ប្រមាណ២៨មុឺនដុល្លារស្មើរប្រាក់ថៃ៨លានបាតមានបណ្ដោយ១៤ម៉ែត្រទទឹង៨ម៉េត្រនិងកំពស់២ជាន់ជាជំនួយរបស់អង្កការថៃការ(Tica)។

ប្រភពបញ្ជាក់ថាៈកាសាងសង់អគារខាងលើនេះខាងភាគីថៃជាអ្នកទទួលសាងសង់ឲ្យរួចរាល់រហូតដាក់ប្រើប្រាស់ជាផ្លូវការតែម្ដង។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍លើកឡើងបង្ហាញឱ្យឃើញនូវកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងវិស័យសុខាភិបាលខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវប្រទេសថៃ ដែលបានអនុវត្តកន្លងមកទាំងការងារទប់ស្កាត់និងប្រយុទ្ធនឹងជម្ងឺឆ្លងនិងការជួយអភិវឌ្ឍវិស័យសុខាភិបាលព្រមទាំងចែករំលែកនូវចំណេះដឹងបទពិសោធន៍ក្នុងការអនុវត្តការងារបច្ចេកទេសរវាងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនិងមន្ទីរពេទ្យដែលសបញ្ជាក់ពីចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋនិងប្រទេសទាំងពីរ៕

ដោយ ៖ វណ្ណា


ចែករំលែក៖