ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់និងរំដោះបានជនរងគ្រោះម្នាក់ពាក់ពន្ធ័ករណីបង្ខាំងមនុស្សខុសច្បាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់និងរំដោះបានជនរងគ្រោះម្នាក់ពាក់ពន្ធ័ករណីបង្ខាំងមនុស្សខុសច្បាប់។

    ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២២ នៅផ្ទះសំណាក់ឋានសួគ៌ ដែលមានទីតាំងស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

    យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ង្វៀង ថាញ់ជុង ឣាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិម៉ាសា ឃុំដៃពឿង ស្រុកមីឌឿក ក្រុងហាណូយ ប្រទេសវៀតណាម និងឈ្មោះ ង្វៀង បាវ ឡុង ភេទប្រុស ឣាយុ៤៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរុង ឃុំថាន់ ឌឹក  ស្រុកកូយូវ  ខេត្តតៃនិញ ប្រទេសវៀតណាម។

    ចំណែកជនរងគ្រោះមានឈ្មោះ វ៉ាត់ ធីគីថាំ ភេទស្រី ឣាយុ៤៩ឆ្នាំ មុខរបរមេផ្ទះ មានលំនៅភូមិជុងម៉ូក ឃុំភូមី ស្រុកភូមិតាំង ខេត្តឣាងយ៉ាង ប្រទេសវៀតណាម។

    សមត្ថកិច្ចបានបញ្ជាក់ទៀតថាមូលហេតុនៃការចាប់ជនរងគ្រោះបង្ខាំងទុកនេះគឺដោយសារតែជនរងគ្រោះបានខ្ចីលុយជនសង្ស័យចំនួន(ពីររយលានដុង)ហើយយកទៅលេងល្បែងចាញ់ឣស់មិនមានលុយសង។

    បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានឃាត់ខ្លួនបណ្ដោះឣាសន្ននៅឣធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖