ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានអ្នកគ្រប់គ្រងមេីលការខុសត្រូវក្នុងបុរីឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចក្រោយពីជនសង្ស័យធ្វេីសកម្មភាពលួចខ្សែភ្លេីងរបស់ក្រុមហ៊ុន ក្នុងបុរីស៊ីធី ក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។
ជនសង្ស័យឈ្មោះ ម៉ៅ សុខជា ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិព្រៃព្រីងជេីង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ លន់ ស៊ីត្រា ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរវិស្វ័ករសំណង់ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះជាអ្នកមេីលការខុសត្រូវនៅក្នុងបុរីខាងលេីបានឃេីញជនសង្ស័យដេីរចេញពីក្នុងផ្ទះល្វែងមួយដោយមានស្ពាយកាបូបមួយ ពេលនោះមានការសង្ស័យ ក៏ហៅឱ្យឈប់តែបែរជាជនសង្ស័យព្យាយាមគេចខ្លួនទេីបជនរងគ្រោះស្រែកថាចោរៗផ្អេីលដល់កម្មករនាំគ្នាដេញចាប់បានភ្លាមៗតែម្តង។ បន្ទាប់មកជនរងគ្រោះឆែកក្នុងកាបូបឃេីញមានខ្សែភ្លេីង៣កំណាត់ ស្ពាន់ចំនួន៤កំណាត់ ដែកមួយចំនួនទៀត។
ក្រោយកេីតហេតុជនរងគ្រោះបានរាយការណ៍ទៅសមត្ថកិច្ចនាំខ្លួនជនសង្ស័យយកទៅសួរនាំនិងចាក់ការតាមច្បាប់៕
ដោយ៖សុខាសែនជ័យ