ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាប្ដីករណីប្រើហិង្សាទៅលើប្រពន្ធនិងកូនស្រី

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាប្ដីម្នាក់ក្រោយពីបានប្រើហិង្សាដោយយកកាំបិតដេញកាប់ប្រពន្ធនិងកូនស្រីព្រមទាំងដុតបំផ្លាញទ្រព្យសម្បត្តិ ទូក្រណាត់ដាក់ខោអាវនិងឆេះខោអាវអស់មួយចំនួន។

   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២២ នៅភូមិត្រពាំងរំដេញ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។

   យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះឡុក សុខ អាយុ៥៤ឆ្នាំ មុខរបរកសិករ។ ចំណែកប្រពន្ធមានឈ្មោះព្រាប វណ្ណា អាយុ៥៤ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិឃុំកើតហេតុខាងលើ។

ចំពោះសម្ភារខូចខាតរួមមានទូក្រណាត់ដាក់ខោអាវត្រូវឆេះអស់មួយចំនួនធំ។

   ប្រភពបន្តថា បន្ទាប់ពីទទួលទូរស័ព្ទប្ដឹងពីស្ត្រីជាប្រពន្ធថា ប្ដីរបស់ខ្លួនបានប្រើអំពើហិង្សាកាន់កាំបិតនិងដំបងដេញកាប់ប្រពន្ធនិងកូន។ មិនតែប៉ុណ្ណោះក៏បានដុតបំផ្លាញចោលទ្រព្យសម្បត្តិទូក្រណាត់ដាក់ខោអាវ ទើបសមត្ថកិច្ចបានចុះធ្វើអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានជួយបាញ់ពន្លត់ភ្លើងដែលកំពុងតែឆេះនោះ រួចបានឃាត់ខ្លួនជនសង្ស័យនាំមកប៉ុស្តិ៍រដ្ឋបាលដើម្បីធ្វើការសាកសួរ។

    នៅចំពោះមុខសមត្ថកិច្ចជំនាញជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើហិង្សាកាន់កាំបិតនិងដំបងដេញវាយប្រពន្ធកូនព្រមទាំងបានដុតបំផ្លាញទ្រព្យសម្បត្តិប្រាកដមែនទើបសមត្ថកិច្ចសុំយោបល់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដស្វាយរៀងដើម្បីឃាត់ខ្លួនជនសង្ស័យចាត់ការតាមច្បាប់ ។

    សមត្ថកិច្ចបញ្ជាក់ទៀតថា ជនសង្ស័យរូបនេះធ្លាប់ប្រើហិង្សាមកលើប្រពន្ធនិងកូនស្រីជាមនុស្សគរជាញឹកញាប់ណាស់៕

ដោយ៖យឹម សុថាន


ចែករំលែក៖