ព័ត៌មានទាន់ហេតុការណ៍៖

សូមកុំ​កែប្រែ​អាកប្បកិរិយា​របស់​អ្នក​ដោយ​សារ​ចរិត​អាក្រក់​របស់​អ្នក​ណា​ម្នាក់ ឬ​រង​ការ​ឈឺចាប់​ពី​អ្នក​ដទៃ

ចែករំលែក៖

ភ្នំពេញ ៖ បុរស​ម្នាក់​ឃើញ​ពស់​កំពុង​ឆេះ​ក្នុងភ្លើងយ៉ាង​សន្ធោសន្ធៅ​ ក៏​សម្រេចចិត្ត​រំដោះ​វា​ចេញពី​ភ្លើង​។ ពេលនោះ ពស់​ក៏ចឹក​គាត់​ភ្លាមៗ នៅពេល​គាត់​ចាប់ហើយ ហើយ​​ធ្វើ​ឲ្យ​បុរសនោះ​ឈឺ​ចាប់យ៉ាងខ្លាំង។  បុរសនោះ បោះពស់ចោលភ្លាមៗ ហើយពស់ក៏ធ្លាក់ចូលទៅក្នុងអណ្តាតភ្លើងដែលកំពុងឆេះ។

ពេល​នេះ​ បុរសនោះ​មើល​ជុំវិញ​ក៏​ប្រទះ​ឃើញ​ដំបង​ដែក​មួយ​ដើម គាត់​បាន​ប្រើ​ដំបង​ជួយ​សង្គ្រោះ​ពស់​ពី​ភ្លើង។

បុរសម្នាក់​ទៀត​ដែល​កំពុង​មើល​ហេតុការណ៍​បាន​ចូល​ទៅ​ជិត​បុរស​នោះ ​ហើយ​សួរ​គាត់​ថា៖

“ពស់​នេះ​ខាំ​ឯង​! ហេតុ​អ្វី​បាន​ជា​ឯង​ខំ​សង្គ្រោះ​ជីវិត​វា?”

បុរសទីមួយបានឆ្លើយថា “ធម្មជាតិនៃពស់ គឺត្រូវចឹកខាំ ប៉ុន្តែវានឹងមិនផ្លាស់ប្តូរធម្មជាតិរបស់ខ្ញុំទេ ហើយធម្មជាតិរបស់ខ្ញុំ គឺ “ជួយ”។

សូមកុំ​កែប្រែ​អាកប្បកិរិយា​របស់​អ្នក​ដោយ​សារ​ចរិត​អាក្រក់​របស់​អ្នក​ណា​ម្នាក់ ឬ​រង​ការ​ឈឺចាប់​ពី​អ្នក​ដទៃ។ សូមកុំបាត់បង់ភាពបរិសុទ្ធនៃចិត្តរបស់អ្នក។ សូមរៀនធ្វើការដោយប្រុងប្រយ័ត្ន!    

ប្រភព ៖ facebook


ចែករំលែក៖