ព័ត៌មានទាន់ហេតុការណ៍៖

កងកម្លាំងនគរបាលកោះសុទិន បានបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន១២នាក់ ញៀនល្បែងបញ្ជល់មាន់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី០៣ ខែកក្កដា   ឆ្នាំ២០២២  វេលាម៉ោង១៣ និង០០នាទី បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក កោះសូទិន  និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណី បើក និងលេងល្បែងស៊ីសងខុសច្បប់ (ជល់មាន់ ភ្នាល់ដាក់ប្រាក់) នៅចំណុចក្រោមដើមគរ  ស្ថិតនៅភូមិទួលធាតុ ឃុំពាមប្រធ្នោះ  ស្រុកកោះសូទិន ខេត្តកំពង់ចាម។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពី ផេករដ្ឋបាលខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២។ 

សមត្ថកិច្ចបានបញ្ជាក់ក្នុងរបាយការណ៍ថា, ជាលទ្ធផល កងកម្លាំងបានបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន១២នាក់  និងដកហូតវត្ថុតាងមួយចំនួន។ 

បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕

ដោយ ៖ សិលា


ចែករំលែក៖