ព័ត៌មានទាន់ហេតុការណ៍៖

ស្រលាញ់បាត់ដំបង គឺស្រលាញ់គ្រប់យ៉ាងនៃខេត្តនេះ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ខេត្តបាត់ដំបង គឺជាខេត្តមួយនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តបាត់ដំបង មានទីប្រជុំជនធំនៅក្រុងបាត់ដំបង។ ខេត្តបាត់ដំបងមានព្រំប្រទល់ ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងកើតជាប់ខេត្តសៀមរាបនិងបឹងទន្លេសាប ខាងត្បូងជាប់ខេត្តពោធិ៍សាត់ ខាងលិចជាប់ខេត្តប៉ៃលិន។ នេះយោងតាមផេកក្រសួងទេសចរណ៍ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ដកស្រង់ Admin VisitBattambang ដែលបានផ្តល់រូបភាព ©Pic: #VisitBattambang ជាមូយពាក្យស្លោក

#លើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តយើង #សម្រស់បាត់ដំបង #Reakfreedom #amazingcambodia #battambang ។ 

ក្រសួងទេសចរណ៍បន្តថា, ខេត្ត​បាត់ដំបង ជា​​ខេត្ត​មួយ​ក្នុងចំណោម​ខេត្តទាំង​អស់​នៃព្រះរាជាណាចក្រ​កម្ពុជាដែលមាន​វិសាលភាព​ផ្ទៃដីធំ មាន​ភោគសម្បត្តិ​ធម្មជាតិ​ និង​សំនល់​វប្បធម៌​បុរាណ​ជា​ច្រើន។ ប្រាសាទ​បុរាណ​ជាច្រើន​ស្ថាបនា​រាយ​ប៉ាយ​លើភ្នំ លើទួល និង​តំបន់​លិចទឹក​ ទាំងអស់នេះហើយ​គឺ​ជា​សក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ចង់មកទស្សនា។

ទាំងតំបន់ទេសចរណ៍ •ការរស់នៅរបស់ប្រជាជននៅទីនេះ •សិល្បៈ •វប្បធម៌ •ប្រពៃណី •ម្ហូបអាហារ  

*ទាំងនេះគ្រាន់តែជាផ្នែកខ្លះនៃបាត់ដំបងតែប៉ុណ្ណោះ នៅមានកន្លែងស្អាតៗ និងប្លែកភ្នែកជាងនឹងទៀតដែលadminមិនទាន់ទៅដល់…៕

ដោយ ៖ សិលា


ចែករំលែក៖