ព័ត៌មានទាន់ហេតុការណ៍៖

ការប្រកួតពានរង្វាន់ Africa Cup of Nations ឆ្នាំ២០២៣បានផ្លាស់ប្តូរទៅឆ្នាំ២០២៤ដោយសារបញ្ហាអាកាសធាតុ

ចែករំលែក៖

ប្រធានសហព័ន្ធកីឡាបាល់ទាត់អាហ្វ្រិក (CAF) លោក Patrice Motsepe បាននិយាយកាលពីថ្ងៃចន្ទថា ការប្រកួតពានរង្វាន់ Africa Cup of Nations លើកក្រោយនឹងត្រូវលេងនៅប្រទេសកូតឌីវ័រក្នុងឆ្នាំ២០២៤មិនមែនឆ្នាំ២០២៣នោះទេ។

ការប្រកួតនឹងត្រូវធ្វើជាម្ចាស់ផ្ទះនៅខែមិថុនាដល់ខែកក្កដា ឆ្នាំ២០២៣ដែលជារដូវវស្សានៅប្រទេសកូតឌីវ័រ។ លោក Patrice Motsepe សញ្ជាតិអាហ្វ្រិកខាងត្បូងបាននិយាយនៅក្នុងរដ្ឋធានី Rabat របស់ម៉ារ៉ុកថា “យើងមិនអាចទទួលយកហានិភ័យបានទេ។ ខែមករាមិនមែនជាពេលវេលាដ៏ល្អទេ ដោយសារក្លបនៅអឺរ៉ុប ប៉ុន្តែវាជាជម្រើសតែមួយគត់ដែលយើងមាន”។

ជាមួយនឹងការប្រកួត World Cup នៅប្រទេសកាតា ដែលធ្វើឡើងក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំនេះ ការសម្រេចចិត្តត្រូវបានគេធ្វើឡើងដើម្បីពន្យារពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រជាជាងនាំពួកគេឆ្ពោះទៅមុខ។ វាមានន័យថា ការប្រកួត Nations Cup នឹងធ្វើឡើងនៅខែមករា និងកុម្ភៈជាលើកទីជាប់ៗគ្នា បន្ទាប់ពីការប្រកួតនៅឆ្នាំនេះនៅប្រទេសកាមេរូន។

កាលពីឆ្នាំ២០១៧ CAF បានប្រកាសថា ខ្លួននឹងផ្លាស់ប្តូរវគ្គផ្តាច់ព្រ័ត្រពីចន្លោះខែមករាដល់ខែកុម្ភៈជាប្រពៃណីរបស់ពួកគេទៅខែមិថុនាដល់ខែកក្កដា ក្នុងគោលបំណងដើម្បីជៀសវាងជម្លោះម្តងហើយម្តងទៀតជាមួយក្លិបអឺរ៉ុបដែលបង្ខំឱ្យកីឡាករដែលមានសញ្ជាតិអាហ្វ្រិកបានទៅលេងឲ្យជម្រើសជាតិពួកគាត់នៅពាក់កណ្តាលរដូវកាល។

ក្រោមការដឹកនាំរបស់អតីតប្រធាន CAF លោក Issa Hayatou ដែលត្រូវបានបញ្ចប់កាលពីឆ្នាំ២០១៧ ស្ថាប័នគ្រប់គ្រងបាល់ទាត់អាហ្រ្វិកបានបដិសេធមិនប្រឈមមុខនឹងការផ្លាស់ប្តូរកាលបរិច្ឆេទដែលអាចកើតមានសម្រាប់ខែដែលព្រឹត្តិការណ៍កីឡាប្រចាំទ្វីបនេះត្រូវបានរៀបចំឡើងនោះទេ ប៉ុន្តែត្រឹមតែខែបន្ទាប់ពីការឡើងកាន់តំណែងអ្នកស្នងតំណែងលោកHayatou បានប្រែក្លាយគោលនយោបាយរបស់ខ្លួនបន្ទាប់ពីការពិគ្រោះយោបល់ជាមួយមន្ត្រីនៃទ្វីបនេះ។

អគ្គលេខាធិការ CAF លោក Veron Mosengo-Omba បាននិយាយថា មិនមានគម្រោងផ្លាស់ប្តូរជាអចិន្ត្រៃយ៍សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រត្រឡប់ឲ្យទៅខែមករាដល់ខែកុម្ភៈនោះទេ ដោយសារគំរូអាកាសធាតុផ្ទុយគ្នានៅទូទាំងទ្វីបនៅពេលវេលាផ្សេងៗគ្នានៃឆ្នាំ។

នៅពេលត្រូវបានសួរថា ហេតុអ្វីបានជា CAF ចំណាយពេលយូរក្នុងការសម្រេចចិត្តលើបញ្ហានេះ ដោយសារខែមិថុនា និងកក្កដា ជារដូវវស្សានៅប្រទេសកូតឌីវ័រអស់ជាច្រើនឆ្នាំ? លោក Motsepe បានបរាជ័យក្នុងការឆ្លើយសំណួរដោយផ្ទាល់ ដោយនិយាយថាជម្រើសត្រូវបានធ្វើឡើងចេញពីមានការគួរសមជាមួយអ្នករៀបចំរបស់ប្រទេសកូតឌីវ័រ។ ទាំងលោកMotsepe និងលោក Mosengo-Omba កំពុងនិយាយនៅក្នុងប្រទេសម៉ារ៉ុក ដែលកំពុងធ្វើជាម្ចាស់ផ្ទះការប្រកួត Women’s Africa Cup of Nations

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖