ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដេីម្បីទប់ស្កាត់រាល់បទល្មេីសផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុនៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ ជារៀងរាល់ថ្ងៃយប់ លោកតែងតែចាត់ឱ្យកម្លាំងសមត្ថកិច្ចចម្រុះដាក់គោលដៅទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃអង្គារទី០៥ ខែកក្កដា ឆ្នាំ២០២២។
របាយការណ៍ដដែល បន្តថា កាលពីយប់ថ្ងៃមិញនេះ ក្រោមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ លោកវរសេនីយ៍ទោ ឌិន លីក្រូ ស្នងការរងទទួលផែនការងារ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ បានដឹងនាំកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល សហការណ៍ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលការពារអន្តរាគមន៍ បានធ្វេីការចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ ក្នុងក្រុងព្រះសីហនុ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានចាត់ឱ្យ កម្លាំងអន្តរាគមន៍ពិសេស សហការណ៍ជាមួយកម្លាំងនាយកដ្ឋានការពារព្រំដែនទឹក និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ល្បាតពេលយប់ ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ៕
ដោយ៖ស តារា