ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងនៅវិមានសន្តិភាព អំពីការប្តេជ្ញារួមគ្នាឆ្ពោះទៅកម្ពុជាដែលគ្មានមីននៅឆ្នាំ២០២៥។ សម្តេចបានរំលេចពី សណ្តានចិត្តរបស់ប្រជាពលរដ្ឋខ្មែរជាច្រើនរូប ដែលមានទឹកចិត្តស្រឡាញ់ជាតិ មាតុភូមិ និងចង់ចូលរួមជាវិភាគទានក្នុងយុទ្ធនាការបោសសម្អាតមីននៅកម្ពុជា។ នេះជាការថ្លែងដោយលោក ហ៊ុនម៉ានី អ្នកតំណាងរាស្រ្តខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី ៦ ខែកក្កដាឆ្នាំ ២០២២
អ្នកតំណាងរាស្ត្រវ័យក្មេងរូបនេះបានថ្លែងបន្តថា, ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមចែករំលែកបន្តនូវ លេខគណនីធនាគារ ABA សម្រាប់ជូនសាធារណជន សប្បុរសជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរដើម្បីចូលរួមបរិច្ចាគថវិកា ក្នុងការចូលរួមយុទ្ធនាការបោសសំអាតមីននៅកម្ពុជា។
សូមបញ្ជាក់ថា, ខាងក្រោមនេះគឺជា កុងធនាគារដែល ក្រុមការងាររបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតដើម្បីឲ្យប្រជាជនក្នុងនិងក្រៅប្រទេសបានចូលរួមឧបត្ថម្ភទៅតាមលទ្ធភាពដែលមាន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់ជាមធ្យោបាយក្នុងការដោះមីន ដែលកំពុងនៅសេសសល់ក្នុងប្រទេសកម្ពុជា។
ABA BANK (ប្រាក់រៀល)
Account Name: Ly Thuch and Seng Tieng
Account Number: 004193716
ABA BANK (ប្រាក់ដុល្លារ)
Account Name: Ly Thuch and Seng Tieng
Account Number: 444445555 ៕
ដោយ ៖ សិលា