ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីការបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រី SHINZO ABE នៃប្រទេសជប៉ុន ថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០២២

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ពីសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីការបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រី SHINZO ABE នៃប្រទេសជប៉ុន ថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០២២ ។ 

យើងជារដ្ឋមន្ត្រីការបរទេសអាស៊ានមានក្ដីរន្ធត់ និង សោកសៅ ចំពោះការបាញ់សម្លាប់ឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅទីក្រុងណារ៉ា កាលពីថ្ងៃទី ៨ កក្កដា ឆ្នាំ ២០២២ ដែល នេះជាទង្វើមិនអាចមានទឡីករណ៍ត្រឹមត្រូវឡើយ។

យើងទាំងអស់គ្នាសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ព្រមទាំងក្រុមគ្រួសាររបស់ឯកឧត្តមអតីតនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ ដែលជាមិត្តជាទីស្រឡាញ់រាប់អានដ៏ប្រពៃរបស់អាស៊ាន ៕

ដោយ ៖ សិលា


ចែករំលែក៖